ព័ត៌មានកីឡា

Kane និង Salah បន្តប្រជែងតំណែង Top Scorer

ក្រោយពីក្រុម ហង្សក្រហម Liverpool មិនអាចសងសឹកក្រុម Tottenham បាន​ក្នុងដីខ្លួនឯងយប់មិញនេះ ដោយបញ្ចប់លទ្ធផលត្រឹម២-២ នោះ ក៍ប៉ុន្តែខ្សែប្រយុទ្ធ Harry Kane និង Mohamed Salah កាន់តែបន្តប្រដេញគ្រាប់បាល់ជាមួយគ្នា​ដដែល ដើម្បីប្រជែងតំណែង Top Scorer នៅ Premier League រដូវកាលនេះ។

ជាក់ស្តែងណាស់ Mohamed Salah កាន់តែមានសង្ឃឹមជាងមុនហើយ ក្នុងការដណ្តើមស្បែកជើងមាស ជាមួយម្ចាស់ស្បែកជើងមាស ២រដូវកាលជាប់គ្នា Harry Kane ក្រោយពីកីឡាករអេហ្ស៊ីបរូបនេះ ទាត់បាន ២គ្រាប់យប់មិញនេះ និង Harry Kane ទាត់បាន ១គ្រាប់ដែរ។ គិតត្រឹមសប្តាហ៍នេះ ថ្វីត្បិតតែ Harry Kane នៅឈរកំពូលតារាង អ្នកស៊ុតបញ្ចូលទីច្រើនជាងគេមែនពិត តែគ្រាប់បាល់​របស់ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ ច្រើនជាង Mohamed Salah ត្រឹមតែ១គ្រាប់​ប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា Harry Kane ស៊ុតបាន ២២គ្រាប់ហើយ ចំណែក Mohamed Salah វិញ ស៊ុតបាន ២១គ្រាប់ ដែលជាគ្រាប់បាល់ប្រកៀកប្រកិតគ្នា​បំផុត សម្រាប់ Premier League រដូវកាលនេះ។

ដូច្នេះហើយ​ តំណែងស្បែកជើងមាស នៅ Premier League រដូវកាលនេះ កាន់តែតានតឹងហើយ សម្រាប់ខ្សែប្រយុទ្ធទាំង២ ខណ: Harry Kane មានបំណងចង់ឈ្នះពាននេះ ជាលើកទី៣ ពោលបំបែកកំណត់ត្រា ៣រដូវកាលជាប់គ្នា ស្របពេលដែល Mohamed Salah វិញ ចង់ឈ្នះស្បែកជើង​មាសនៅ Premier League នេះ ជាលើកដំបូងផងដែរ។

//www.youtube.com/watch?v=GThrG0AKg0Q

មតិយោបល់