ព័ត៌មានកីឡា

Higuain រកបាន Hat tick លើកដំបូងនៅរដូវកាលនេះ

បន្ទាប់ពីស្ងប់ស្តាត់ អស់រយ:ពេលជាងពាក់កណ្តាលរដូវកាលកន្លងមកនេះ ខ្សែប្រយុទ្ធអាហ្សង់ទីន Gonzalo Higuain បានចាប់ផ្តើមធ្វើបានយ៉ាងល្អវិញ​ហើយ ក្នុងការបង្ហាញខ្លួនឲ្យក្រុមសេះបង្កង់ Juventus ។

ក្នុងនោះដែរ Gonzalo Higuain អាចរកបាន Hat trick ដំបូងហើយក្នុងរដូវកាលនេះ ក្រោយពីបង្ហាញខ្លួនមិនសូវបានល្អឡើយ កាលពីដើមរដូវកាលកន្លងមកនេះ។ ជាក់ស្តែងណាស់ Higuain បានស៊ុត Hat trick ក្នុងជំនួបយកឈ្នះ យ៉ាងចាស់ដៃរហូតដល់ទៅ ៧-០ លើក្រុម Sassuolo ដែលសរុបទៅក្នងរដូវកាលនេះ ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ ទាត់បាន ១៣ គ្រាប់ហើយឲ្យក្រុមសេះបង្កង់ Juventus នៅក្របខ័ណ្ឌកំពូលរបស់ប្រទេស​អ៊ីតាលី។​ កាលពីដើមរដូវកាលកន្លងមក Higuain ហាក់មិនសូវធ្វើបានល្អឡើយ​ ដោយមិនសូវទាត់ចូលទីញឹកញ៉ាប់ ដូចរដូវកាលមុនឡើយ ដែលធ្វើ ឲ្យមានគម្លាតគ្រាប់បាល់ ប្រជែងតំណែង Top Scorer ឃ្លាតឆ្ងាយរហូតដល់ទៅ ៧ គ្រាប់ឯណោះ ខណ: Ciro Immobile របស់ Lazio ស៊ុតបាន ២០គ្រាប់ឈរ​កំពូលតារាង Top Scorer , Mauro Icardi ស៊ុតបាន ១៨គ្រាប់, Quagliarella ១៦គ្រាប់ និង Paulo Dybala ១៤ គ្រាប់។

ក៍ប៉ុន្តែ តាមរយ:គ្រាប់បាល់ Hat trick នេះដែរ បានបន្តក្តីសង្ឃឹមឲ្យ​ Higuain នៅមានឱកាសបន្តទៀត ក្នុងការប្រដេញយកស្បែក​ជើងមាស ជាមួយ Immobile, Icardi និង Quagliarella រួមទាំងមិត្តរួមក្រុម Dybala ផងដែរ ប្រសិនបើខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ បន្តស៊ុតបានយ៉ាងល្អបែបនេះទៀត។

https://www.youtube.com/watch?v=LayIjIfJ5R4

មតិយោបល់