ព័ត៌មានកីឡា

James មិនចាប់អារម្មណ៍ត្រឡប់ទៅ Real Madrid វិញទេ តែចង់មក Premier League

បន្ទាប់ពីត្រូវបានក្រុម Real Madrid ចង់នាំយក្រឡប់ទៅវិញនោះ ខ្សែបម្រើប្រយុទ្ធកូឡុំប៊ី James Rodriguez ហាក់មិនចាប់អារម្មណ៍ក្នុងការ​ត្រឡប់ទៅកាន់ Bernabeu វិញឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ ទំព័រផ្លូវការណ៍ Liverpool Echo របស់ក្រុមហង្សក្រហម Liverpool បានឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធដែលកំពុងលេងឲ្យក្រុម Bayern Munich គឺកីឡាករ James Rodriguez មិនមានបំណងចង់ទៅលេងឲ្យក្រុម Real Madrid វិញឡើយនៅរដូវកាលក្រោយនេះ។ ក្នុងនោះដែរ James Rodriguez បែរជាចង់ផ្លាស់មកលេងឲ្យក្រុម ហង្សក្រហម Liverpool ដែលជាក្រុមមិនល្បីល្បាញដល់ Real Madrid ។ ការចង់ផ្លាស់មកកាន់ Anfields នេះដែរ ដោយសារតែ James Rodriguez បានសម្លឹងឃើញ កន្លែងទំនេរមួយបន្ទាប់ពី Liverpool បានលក់ Philippe Coutinho ឲ្យទៅក្រុម Barcelona នាពេលថ្មីៗកន្លងមកនេះ។ តាមរយ:ហេតុផលនេះ អាចធ្វើឲ្យ James Rodriguez នឹងទៅជំនួសតំណែង​របស់ Coutinho ប្រសិនបើមានការផ្លាស់ប្តូណាមួយកើត​ឡើងមែននោះ។

ហេតុនេះហើយ បើទោះបីជា ក្រុមអធិរសជស Real Madrid ចង់នាំយក កីឡាករកូឡុំប៊ី រូបនេះ ត្រឡប់ទៅវិញក៍ដោយ សម្រាប់ James Rodriguez មិនចាប់អារម្មណ៍ឡើយ ដោយម្ចាស់​ស្បែកជើងមាស World Cup ២០១៤ រូបនេះ ចង់មកលេង​នៅ Premier League ជាមួយក្រុមហង្សក្រហម Liverpool នៅរដូវកាលក្រោយនេះវិញ។

មតិយោបល់