ព័ត៌មានកីឡា

ខ្សែប្រយុទ្ធកូរ៉េខាងត្បូង របស់ក្លិប ក្រសួងការពារជាតិ ផ្លាស់ទៅម៉ាឡេសុី ទាំងមិនទាន់បង្ហាញខ្លួនផ្លូវការផង

បន្ទាប់ពីខ្សែប្រយុទ្ធ Lee Jun-hyeob សញ្ជាតិកូរ៉េខាងត្បូង បានចុះកិច្ចសន្យាជាមួយក្លិប ក្រសួងការពារជាតិ ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ពោលចាប់ពីថ្ងៃទី ១៦ ខែ មករា ឆ្នាំ ២០១៨ កន្លងមក ពេលនេះបានចាកចេញទៅកាន់ក្លិប​ Terengganu FC នៃក្របខ័ណ្ឌកំពូលរបស់ប្រទេសម៉ាឡេសុី រួមជាកីឡាករកម្ពុជា ធារី ចន្ថាប៊ីន។

សូមរំលឹកថា ក្រសួងការពារជាតិ បានចុះកិច្ចសន្យានាំយកកីឡាករបរទេស ៥រូប​ ជាផ្លូវការក្នុងពេលតែមួយ រួមមាន កីឡាករជប៉ុន ២រូប ឈ្មោះ Yudai Ogawa និង Daiki Matsumoto និងកីឡាករកូរ៉េខាងត្បូង ៣រូប មានកីឡាករ Yoo Jae Ho, Lee Jun-hyeob និង Na Hyosung ខណ:ពេលនេះបានចាកចេញម្នាក់ បន្ទាប់ពីការប្រកួតក្របខ័ណ្ឌកំពូលរបស់កម្ពុជា មិនទាន់ចាប់ផ្តើមផង៕

មតិយោបល់