ព័ត៌មានកីឡា

Spurs យល់ព្រមលក់កីឡាករល្អទាំងពីរឲ្យ Real Madrid

ក្រុមមាន់ខ្នាយមាស Tottenham Hotspur ត្រូវបានទម្លាយឲ្យដឹងជាថ្មីថា ក្រុមអង់គ្លេសមួយនេះ បានយល់ព្រមហើយ ក្នុងការលក់កីឡាករឲ្យក្រុម​ Real Madrid នៅរដូវក្តៅខាងមុខនេះ ដែលមិនមែនមួយរូបឡើយ គឺរហូតដល់ទៅពីររូប។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Times Subcription Required បានឲ្យដឹងថា រដូវកាលក្រោយនេះ Real Madrid នឹងអាចទិញយកបាន កីឡាករឆ្នើមពីររូប ពីក្រុម Tottenham ។ ក្នុងនោះដែរ កីឡាករទាំងពីររូបនោះគឺ ខ្សែប្រយុទ្ធឆ្នើម Harry Kane និងខ្សែបម្រើវ័យក្មេង ប្រកបដោយប្រជាប្រិយភាព Dele Alli ។ ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀតថា កីឡាករទាំងពីររូបខាងលើនេះ ត្រូវបានក្រុម Real Madrid តាមប្រមាញ់តាំងពីរដូវក្តៅមុនមកម្លេះ ក៍ប៉ុន្តែ ដោយសារតែ​ការមិនរុះរើកីឡាករទើបធ្វើឲ្យក្លិបយក្សអេស្ប៉ាញមួយនេះ មិនទាន់ទិញបាន។

ម្យ៉ាងវិញទៀតនោះ ក្រោយពីទម្រង់លេងរបស់ក្រុម Real Madrid កាន់តែធ្លាក់ចុះនោះដែរ តម្រូវឲ្យទិញកីឡាករបន្ថែមមក​ពង្រឹង​ក្លិបឡើងវិញ ខណ: Harry Kane និង Dele Alli សុទ្ធសឹងស្ថិតក្នុងគោលដៅទិញចូល រួមទាំង Eden Hazard របស់​ Chelsea និង Neymar របស់ក្រុម Paris Saint Germain ក៍ជាគោលដៅរួមមួយ ដែល Real Madrid ស្ថាបនាក្លិបឡើងវិញ នៅរដូវកាលក្រោយ​ផងដែរ។ ដូច្នេះហើយ Real Madrid បានទទួលភ្លើងខៀវ ពីក្រុម Tottenham ក្នុងការយល់ព្រមលក់ Harry Kane និង Dele Alli ទៅកាន់ Bernabeu នៅរដូវកាលក្រោយ​នេះ។

មតិយោបល់