ព័ត៌មានកីឡា

មកដឹងពីមូលហេតុ Terengganu FC នាំយកខ្សែប្រយុទ្ធពី ក្រសួងការពារជាតិ

ក្លិបដែលជាសមាជិកក្របខ័ណ្ឌកំពូលម៉ាឡេសុី Terengganu FC បានចុះកិច្ចសន្យានាំយកខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jun-hyeob ពីក្លិប ក្រសួងការពារជាតិ (ទ័ព) កាលពីម្សិលមិញ ដោយមូលហេតុនាំមកជំនួសកន្លែងប្រធានក្រុម Hyeon Woo Kim បានរងរបួសនឹងត្រលប់ទៅប្រទេសកូរ៉េវិញ។

ប្រធានក្រុម Terengganu FC ដែលជាកីឡាករកូរ៉ាខាងត្បូង Woo Kim បានរងរបួសជង្គង់ក្នុងអំឡុងការប្រកួតមិត្តភាពជាមួយក្រសូងការពារជាតិ (កម្ពុជា) ដោយប៉ះទង្គិចជាមួយកីឡាករ រឹង ប៊ុនហៀង។ ក្រោយពីរងរបួសនេះ Woo Kim បានត្រលប់ទៅស្រុកកំណើតវិញ ដើម្បីធ្វើការព្យាបាល បើតាមការបង្ហាញពីក្លិបផ្ទាល់ កីឡាករកូរ៉េរូបនេះ ត្រូវចំណាយពេលជាង ៦ ខែ ទើបអាចចូលទីលានវិញបាន។ ដូច្នេះក្លិបម៉ាឡេសុី ត្រូវការរកអ្នកមកជំនួស ស្របពេលដែលក្នុងជំនួបមិត្តភាពធ្វើឲ្យកីឡាករកូរ៉េរងរបួសដដែលនេះ គ្រូបង្វឹក Terengganu FC បានសម្លឹងឃើញសមត្ថភាពកីឡាករ Lee Jun-hyeob របស់ ក្រសួងការពារជាតិ (កាលនោះកំពុងធ្វើតេស្ត) បន្ទាប់ពីរូបគេ រកបាន ២ គ្រាប់ម្នាក់ឯង ក្នុងជ័យជម្នះលើ Terengganu FC ជាលទ្ធផល ៦ ទល់ ៣ នាពហុកីឡដ្ឋានជាតិ កាលពីថ្ងៃទី ០៣ ខែ មករា ឆ្នាំ ២០១៨។

ដោយសារតែខ្វះខាតខ្សែយុទ្ធទើបក្លិប Terengganu FC បានត្រឹមប្រកួតស្មើជាមួយ PKNS ២ ទល់ ២ នៅក្នុងទឹកដីខ្លួន ដែលជាជំនួបសប្តាហ៍ទី ១ នៃក្របខ័ណ្ឌកំពូលម៉ាឡេសុី កាលពីថ្ងៃសៅរ៍ ទី០៣ ទើបធ្វើឲ្យក្លិបសម្រេចចុះកិច្ចសន្យានាំយក Lee Jun-hyeob ពីក្លិប ក្រសួងការពារជាតិ ម្សិលមិញនេះ ដើម្បីជំនួសកន្លែងខ្វះខាត ខណ:ដែលកីឡាករវ័យ ២៨ ឆ្នាំរូបនេះ បានចូលរួមជាមួយ ទ័ព ត្រឹមតែរយ:ពេល ២០ ថ្ងៃ៕

Lee Jun-hyeob កីឡាករថ្មី Hyeon Woo Kim កីឡាករដែលរបួស 

មតិយោបល់