ព័ត៌មានកីឡា

អុញនោះ! Watford លុត Chelsea យ៉ាងចាស់ដៃ

កាន់តែភ្ញាក់ផ្អើល សម្រាប់ក្រុមតោខៀវ Chelsea បន្ទាប់ពីបរាជ័យ ក្នុងដីកាលពីប្រកួតមុនរួចមក ក្រុមការពារជើងឯកមួយនេះ បានមកចាញ់ក្រុម Watford យ៉ាងចាស់ដៃយប់មិញទៀត។

ជាក់ស្តែងណាស់ Chelsea ត្រូវបានក្រុម Watford លុតយ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ក្រោមក្រសែភ្នែកអ្នកគាំទ្រ ជាច្រើន នៅក្នុងទឹកដីរបស់ក្រុម Watford ។ ៤គ្រាប់របស់ Watford រកបានដោយ ការស៊ុតបាល់ ១១ម៉ែត្ររបស់កីឡាករ Troy Deeney នៅនាទីទី៤២, Daryl Janmaat នៅនាទីទី ៨៤, Gerard Deulofeu នៅនាទីទី៨៨ និងការស៊ុតរបស់កីឡាករ Roberto Pereyra នៅនាទីទី៩០ ។ ចំណែកក្រុមតោ​ខៀវ Chelsea វិញអាចរកបានត្រឹម១គ្រាប់សងវិញប៉ុណ្ណោះ ដែលជាការស៊ុត​របស់ខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក Eden Hazard នៅនាទីទី៨២។

គួរបញ្ជាក់ផងដែរថា ការបរាជ័យយ៉ាងចាស់ដៃនេះដែរ ដោយសារតែក្រុម​តោខៀវ Chelsea បានបាត់បង់សមាជិកមួយរូប គឺកីឡាករ Tiemoue Bakayoko ដែលទទួលបានកាតក្រហមតាំងពីនាទីទី៣០មកម្លេះ។ ដូច្នេះហើយ ក្រុម Watford បានធ្វើរឿងយ៉ាងភ្ញាក់ផ្អើលមួយ ដោយការបំបាក់ក្រុមការពារជើងឯក​ចាស់ Chelsea យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-១ ។

//www.youtube.com/watch?v=LaiJtQ3TJIA

មតិយោបល់