ព័ត៌មានកីឡា

Real Madrid ត្រៀមតម្លើងប្រាក់ឈ្នួល Ronaldo ៣០លានអឺរ៉ូ ក្នុងមួយឆ្នាំ

ថ្វីបើកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ធ្លាក់ទម្រង់​លេង នារដូវកាលនេះក៍ដោយ តែសម្រាប់ក្រុម Real Madrid វិញ នៅតែពេញចិត្តក្នុងការរក្សាទុក កីឡាករដ៍ឆ្នើមរូបនេះ ឲ្យបន្តនៅ Santiago Bernabeu ដដែល។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់កាសែត Marca បានឲ្យដឹងថា ក្រុមអធិរាជស Real Madrid បានត្រៀមតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំ ដល់ Cristiano Ronaldo ចំនួន ៣០លានអឺរ៉ូ នៅរដូវក្តៅខាងមុខនេះ។ ក្នុងនោះដែរ Ronaldo នឹងកើនឡើងប្រាក់ឈ្នួលចំនួន ៩លានអឺរ៉ូ ពីលើប្រាក់ឈ្នួលនាពេលបច្ចុប្បន្ននេះ ចំនួន ២១លានអឺរ៉ូ។ ការត្រៀមតម្លើងប្រាក់ឈ្នួលប្រចាំឆ្នាំដល់​កំពូលខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះដែរ ដោយសារតែ Real Madrid មិនមានបំណងចង់ឲ្យ Ronaldo ចាកចេញពី Bernabeu ឡើយ។ បើទោះបីជា Real Madrid បានត្រៀមលុយជិត ១០០០លានអឺរ៉ូ ក្នុងការទិញ​ កីឡាករល្បីៗជាច្រើនរូប មកពង្រឹងក្លិបក៍ដោយ តែ Real Madrid នៅតែចង់ឲ្យ តារាដ៍ឆ្នើមរូបនេះ បន្តនៅជាមួយក្លិប​បន្តទៀត។

គួរបញ្ជាក់ផងដែរថា​ ការចង់បាន Neymar បានធ្វើឲ្យមជ្ឈដ្ឋានទូទៅ ជឿជាក់ថា នឹងធ្វើឲ្យ Ronaldo អាចចាកចេញទៅកាន់ក្លិបថ្មី ដែលមាន Manchester United និង Paris Saint Germain ប្រជែងចង់បានខ្សែ​ប្រយុទ្ធកំពូលរូបនេះ។ យ៉ាងណាវិញ Real Madrid មិនបណ្តោយឲ្យ វីរបុរសរបស់ពួកេចាកចេញឡើយ​ ដោយក្លិប​បានត្រៀមតម្លើងប្រាក់ឈ្នួលឲ្យ កីឡាកររូបនេះ កុំឲ្យមានភាពលម្អៀងច្រើន នៅពេលដែល Real Madrid ទិញបានកីឡាករថ្មីមកនោះ។

មតិយោបល់