ព័ត៌មានកីឡា

លោក ភា សុភ័ក្រ្តា បង្ហើបពីមូលហេតុខ្លះៗដែលសម្រេចឲ្យកីឡាករកូរ៉េខាងត្បូងទៅលេងនូវម៉ាឡេសុី

លោក ភា សុភ័ក្រ្តា ដែលជាគ្រូជំនួយក្លិប ក្រសួងការពារជាតិ (ទ័ព) បានបង្ហើបប្រាប់ពីមូលហេតុខ្លះៗ ដែលព្រមឲ្យខ្សែប្រយុទ្ធកូរ៉េខាងត្បូង Lee Jun-hyeob ចាកចេញ ដើម្បីទៅចូលរួមនូវក្លិប Terengganu FC ប្រទេសម៉ាឡេសុីវិញ។

បើតាមសម្តីគ្រូជំនួយ ក្រសួងការពារជាតិ បាននិយាយថា៖ «និយាយរួមទៅក្លិប Terengganu FC របស់ម៉ាឡេសុី ចង់បានកីឡាករកូរ៉េម្នាក់ដើម្បីមកពង្រឹងក្លិប ហើយកាលពីប្រកួតមិត្តភាពរវាង ក្រសួងការពារជាតិ ជាមួយ Terengganu FC គឺគេបានពេញចិត្តនិងសមត្ថភាពកីឡាករ Lee Jun-hyeob នេះ តែដោយសារយើងបានចុះកិច្ចសន្យារួចមុន។ ហើយខាងក្លិបម៉ាឡេសុី បានទាក់ទងមកលោក ខូវ ឆាយ ដែលជាអ្នកចាត់ការទូទៅរបស់ ទ័ព នឹងផ្តល់លក្ខខ័ណ្ឌមួយចំនួន ដើម្បីនាំកីឡាករកូរ៉េខាងត្បូងនេះទៅម៉ាឡេសុីវិញ ខណ:ដែលលោក ខូវ ឆាយ ចង់ជួយដល់កីឡាករផងនោះ ព្រោះថាការដែលទៅម៉ាឡេសុី អាចបានប្រាក់ខែខ្ពស់ ក៏សម្រេចព្រមឲ្យ Lee ចាកចេញទៅ»។ គ្រូបង្វឹកដែលមានកម្រិតសញ្ញាបត្រ A-Licence បានបន្ថែមថា តាមពិតទៅយើងក៏ស្តាយ Lee ដែរ ព្រោះថាកិីឡាកររូបនេះល្អ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ច្រើនណាស់សម្រាប់ក្លិបក្រៅពីទាត់បាល់ ជាមួយនឹងកម្មវិធីប្រមូតក្លិប។

សូមរំលឹកថា ក្រសួងការពារជាតិ បានចុះកិច្ចសន្យាជាមួយកីឡាករ Lee Jun-hyeob នៅថ្ងៃទី១៦ ខែ មករា ឆ្នាំ ២០១៨ កន្លងទៅ ខណ:ដែលខ្សែប្រយុទ្ធកូរ៉េខាងត្បូងរូបនេះ មិនទាន់បានបង្ហាញខ្លួនជាផ្លូវការជាមួយក្លិបផង ក៏បានចាកចេញទៅកាន់ក្លិប Terengganu FC របស់ម៉ាឡេសុី បាត់ទៅហើយ៕

មតិយោបល់