ព័ត៌មានកីឡា

Rashford គម្រាមចាកចេញពី Old Trafford

ការនាំយក Alexis Sanchez មកកាន់ Man Utd នាពេលថ្មីៗកន្លងមកនេះ បានធ្វើឲ្យខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford មិនស្ថិតក្នុងជម្រើស ១១ នាក់ដំបូងរបស់លោក Jose Mournho ឡើយ តែកីឡាករអង់គ្លេសរូបនេះ នៅតែមានឱកាសលេងក្នុងទី​លានដដែល ក្នុងនាមជាកីឡាករបម្រុង ដែលតែងតែប្តូរចូល​នៅពាក់កណ្តាលនៃតង់ទី២។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា ខ្សែប្រយុទ្ធវ័យក្មេងអង់គ្លេស Marcus Rashford បានគំរាមចាកចេញពីក្រុមបីសាច​ក្រហម Manchester United ។ ការគំរាមចាកចេញ​ នេះដែរ មិនមែនបណ្តាលមកពីវត្តមានរបស់ Alexis Sanchez នៅ Old Trafford ឡើយ ដោយសារតែលោក Jose Mourinho កំពុងតែព្យាយាមទាក់ទងទិញខ្សែ​ប្រយុទ្ធវ័យ ១៨ឆ្នាំរបស់ក្រុម Ajax គឺកីឡាករ Patrick Kluivert ។ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា​​ Rashford នឹងមិននៅ Man Utd ទៀតឡើយ ប្រសិនបើ​ក្លិបពិតជានាំយក ខ្សែប្រយុទ្ធថ្មីមកម្នាក់ទៀតនោះ ដែលវាកាន់តែគំរាមកំហែងដល់អនាគត់ របស់ Rashford នៅ Man Utd ។

ចំពោះវត្តមានរបស់ Alexis Sanchez បានធ្វើឲ្យ Rashford សឹងគ្មានឱកាសលេង​ក្នុងជម្រើស ១១នាក់ទៅហើយ ស្របពេលដែលតំណែង​របស់គេនៅតែមានការប្រទាញប្រ​ទង់គ្នា ជាមួយ Anthony Martial ផងនោះ។ ហើយបើសិនជាវត្តមានរបស់ Patrick Kluivert មកកាន់ Old Trafford ទៀតនោះ តំណែងរបស់ Rashford កាន់តែរង្គោះរង្គើជាក់ជាមិនខាន។

មតិយោបល់