ព័ត៌មានកីឡា

សូម្បីអតីតកីឡាករដ៍ឆ្នើមរបស់ Man Utd ក៍សរសើរមិនដាច់ពីមាត់ដែរ

វត្តមានរបស់ខ្សែប្រយុទ្ធសញ្ជាតិឈីលី Alexis Sanchez នៅ Old Trafford ពិតជាមានភាពកក់ក្តៅខ្លាំងណាស់ សម្រាប់ក្រុមជើងខ្លាំងអង់គ្លេសមួយនេះ ដែលកំពុងចង់ពង្រឹងក្លិបបន្ថែមនោះ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ Express News បានឲ្យដឹងថា​ ខ្សែប្រយុទ្ធក្រុម Everton កីឡាករ Wayne Rooney បានសរសើរចំពោះទម្រង់លេងរបស់ Alexis Sanchez ។ ជាក់ស្តែងណាស់ Rooney បាននិយាយថា ” Sanchez គឺជាកីឡាករដ៍ល្អមួយរូបនាពេលបច្ចុប្បន្ននេះ។” ក្រុមបីសាចក្រហម Manchester United កំពុងតែទទួលបានកីឡាករដ៍ឆ្នើមមួយរូប គឺ Alexis Sanchez “។ Rooney ជឿជាក់ថា Sanchez នឹងជួយឲ្យ Man Utd មានការផ្លាស់ប្តូរច្រើនជាងមុន តាមរយ:សមត្ថភាព យ៉ាងល្អរបស់កីឡាករឈីលីរូប​នេះ ច្បាស់ណាស់ Man Utd នឹងទទួលបានជោគជ័យ នាពេលខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា​ Wayne Rooney គឺជាអតីតខ្សែប្រយុទ្ធដ៍ឆ្នើមរបស់ក្រុម​បីសាចក្រហម Manchester United តាំងពីជំនាន់ជាមួយ Cristiano Ronaldo មកម្លេះ ដែលកីឡាកររូបនេះ កម្រនឹងលើកសរសើរ ពីកីឡាករណា​មួយណាស់។

Wayne Rooney

មតិយោបល់