ព័ត៌មានកីឡា

Joe Hart កំពុងទទួលបានការចាប់អារម្មណ៍ពីក្រុមតោខៀវ Chelsea

អ្នកចាំទីជម្រើសជាតិអង់គ្លេស Joe Hart អាចនឹងផ្លាស់ទៅកាន់ក្រុមតោខៀវ Chelsea ប្រសិនបើ Thibaut Courtois ចាកចេញទៅកាន់ក្រុមអធិរាជស Real Madrid នៅរដូវក្តៅខាងមុខនេះ។

ក្រោយពីមិនត្រូវបានលោក Pep Guadiola ផ្តល់ឱកាសឲ្យលេងក្នុងក្លិប Manchester City ដោយត្រូវបានខ្ចីជើងទៅកាន់ក្រុម West Ham នាពេលកន្លងមកនេះ Joe Hart កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីក្លិបកំពូលនៅអង់គ្លេស។ ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ The Sun បានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានសម្លឹងឃើញ Joe Hart ដើម្បីត្រៀមយកមកជំនួសអ្នកចាំទីប៊ែលហ្ស៊ិក Thibaut Courtios ។

ប្រភពខាងលើដដែលបានឲ្យដឹងបន្ថែមទៀត Chelsea អាចនឹងបាត់បង់ Courtios ដោយសារតែអ្នកចាំទីរូបនេះ គឺជាគោលដៅដ៍ធំមួយរបស់ក្រុម Real Madrid ប្រសិនបើទិញមិនបាន Devid De Gea របស់ក្រុមបីសាចក្រហម Manchester United ។ យ៉ាងណាវិញនោះ ដើម្បីកុំឲ្យមានបញ្ហា ណាមួយកើត​មានឡើងនៅពេលអវត្តមាន Courtios នោះ Chelsea បានត្រៀមនាំយក Joe Hart មកជំនួសវិញ ស្របពេលដែល​ Joe Hart មិនចង់ធ្វើជាកីឡាករខ្ចីជើង​បន្តទៀតឡើយ។

គួរបញ្ជាក់ផងដែរថា Joe Hart បានតែលតោលយ៉ាងខ្លាំង ក្រោយពេលលោក Pep Guadiola មកដឹកនាំ Manchester City ដោយអ្នកចាំទីអង់គ្លេសរូបនេះ ធ្លាប់ធ្លាក់ជាកីឡាករខ្ចីជើងរបស់ Torino រួចបន្តមកកាន់ West Ham ទៀត។

មតិយោបល់