Post News Media ព័ត៌មានកីឡា ព្រះខ័នរាជស្វ...

ព្រះខ័នរាជស្វាយរៀង ចុះកិច្ចសន្យាជាមួយកីឡាករជប៉ុនដែលបានធ្វើតេស្តជាផ្លូវការ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង បានធ្វើការចុះកិច្ចសន្យានាំយកកីឡាករបរទេសចំណូលថ្មីដែលមានសញ្ជាតិជប៉ុន Daisuke Kobayashi ជាផ្លូវការ មុននេះបន្តិច ក្រោយបានធ្វើតេស្តសមត្ថភាពរួចមក។

នេះគឺជាកីឡាករបរទេសទី ២ សម្រាប់ក្រុមជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន រដូវកាលមុននេះ បន្ទាប់ពីខ្សែប្រយុទ្ធ Shane booysen ។ ខ្សែបម្រើការពារ Daisuke ធ្លាប់បានបង្ហាញខ្លួនជាមួយ ព្រះខ័នរាជស្វាយរៀង នៅក្នុងជំនួបមិត្តភាពអន្តរជាតិទល់នឹង Negeri Sembilan FA របស់ម៉ាឡេស៊ី កាលពីថ្ងៃទី ១០ ខែ មករា ខណ:ដែលកីឡាករជប៉ុនរូបនេះ ក៏ជាផ្នែកមួយក្នុងការជួយក្រុមឲ្យទទួលជ័យជម្នះ ២ ទល់ ១ នាកីឡដ្ឋាន ISPP ផងដែរ។

សមាជិកថ្មីរូបនេះ ធ្លាប់ប្រកបអាជីពនៅក្នុងប្រទេសថៃ ដោយបានចូលរួមជាមួយ Nakhon ក្នុងអំឡុងឆ្នាំ ២០១៦ នឹងបានផ្លាស់មកលេងឲ្យក្លិប Surathani FC នៅឆ្នាំ ២០១៧ ដែលសុទ្ធតែជាសមាជិកនៃក្របខ័ណ្ឌលំដាប់ទី ៣ របស់ប្រទេសថៃ៕

Loading...