Post News Media ព័ត៌មានកីឡា Di Maria រកបា...

Di Maria រកបាន Hat trick នៅ France Cup

ការប្រមូលផ្តុំទៅដោយកីឡាករល្បីៗ គឺជារឿងដ៍ពិបាកមួយសម្រាប់កីឡាករមួយ​ចំនួន ដែលត្រូវស្រវ៉េស្រវ៉ា រកតំណែង ១១នាក់ដំបូងក្នុងក្លិប ជាក់ដូចជាក្រុម Paris Saint Germain ជាដើមកីឡាករចាស់ៗមួយចំនួនរង្គោះរង្គើតំណែងដោយសារ​កីឡាករចំណូលថ្មី។

យ៉ាងណាវិញ សម្រាប់ Angel Di Maria ហាក់ដូចជាមិនទាន់ធ្លាក់ប្រជាប្រិយ​ភាព​នៅឡើយទេ បើទោះបីជាមានវត្តមាន កីឡាករចំណូលថហមី ដូចជា Kylian Mbappe និង Neymar មកកាន់ក្លិបក្តី។ ក្នុងនោះដែរ ក្នុងជំនួប France Cup យប់មិញនេះ កីឡាករអាហ្សង់ទីនរូបនេះ ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់​បញ្ចូលទីដល់ទៅ៣គ្រាប់ ក្នុងការយកឈនះក្រុម Sochaux ៤-១ ។ ៤គ្រាប់របស់ Paris Saint Germain រកបានដោយ Angel Di Maria ៣គ្រាប់ស៊ុតបាននៅ​នាទីទី ១, ៥៨ និង៦២, និង១គ្រាប់ទៀតរកបានដោយ Edinson Cavani នៅនាទីទី២៧ ។ ចំណែកក្រុម Sochauz វិញ អាចរកបានត្រឹម១គ្រាប់សងវិញ​ប៉ុណ្ណោះ ដែលជាការស៊ុតរបស់ Florian Martin នៅនាទីទី១៣។

ដូច្នេះហើយ កីឡាករអាហ្សង់ទីន​ Angel Di Maria បានស៊ុត Hat trick លើកដំបូងហើយ​ក្នុងរដូវកាលនេះ ក្រោយពីមួយរយ:មុនកន្លងមកកីឡាកររូបនេះ សឹងតែរបូតតំណែងដោយសារតែវត្តមានរបស់ Neymar និង Mbappe ។

Loading...