Post News Media ព័ត៌មានកីឡា អាចទៅរួចទេ ក្...

អាចទៅរួចទេ ក្តីសង្ឃឹមចុងក្រោយមួយនេះ

កំពូលខ្សែប្រយុទ្ធរបស់ក្រុម Real Madrid កីឡាករឆ្នើម Cristiano Ronaldo នៅមានក្តីបំណងចុងក្រោយមួយ​ទៀត មុននឹងការចូលនិវត្តន៍ពីពិភពបាល់ទាត់ ក្នុងពេលខាងមុខនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត​ Marca បានឲ្យដឹងថា Ronaldo មិនទាន់អស់ក្តីសុបិន ក្នុងពិភពបាល់ទាត់ឡើយ​ បើទោះបីមានវ័យកាន់តែជ្រេ​ជាងមុនក៍ដោយ។ ក្នុងនោះដែរ​ Cristiano Ronaldo ចង់ជួយឲ្យក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ឈ្នះពាន World Cup នៅរុស្ស៊ីឆ្នាំនេះ ដែលជាក្តីសុបិនចុងក្រោយ របស់កំពូលខ្សែប្រយុទ្ធដែលទទួលបានជោគជ័យច្រើនមួយ​នេះ។ Ronaldo បានជួយ ព័រទុយហ្គាល់ឲ្យឈ្នះពាន Euro លើកដំបូងកាលពីឆ្នាំ ២០១៦ កន្លងមកនេះ តែអ្វីដែល Ronaldo ត្រូវការបន្ថែមទៀតនោះ គឺពាន World Cup ដែលរូបគេមិនទាន់ស្គាល់ជាតិ បានកាន់នៅ​ឡើយនោះ។

គួរបញ្ជាក់ផងដែរ Ronaldo ធា្លប់បានឈ្នះពាន ជាច្រើនកន្លងមកហើយ ជាមួយក្លិបអាជីព ទាំងនៅ Man Utd និង Real Madrid ព្រមទាំងឈ្នះពានជាកីឡាករឆ្នើម ច្រើនលើកច្រើនសារមក​ហើយដែរ។ យ៉ាងណាវិញនោះ Ronaldo ចង់ឈ្នះពាន World Cup ជាមួយជម្រើសជាតិ វិញម្តង ដែលជាពានដ៍សំខាន់មួយ មិនថាក្រុមជម្រើសជាតិណា​ឡើយ សូម្បីតែកីឡាករបាល់ទាត់អាជីពទាំងអស់ មានក្តីស្រម៉ៃចង់ឈ្នះពានពិភពលោកមួយនេះ។ ម្យ៉ាងវិញទៀត ការចង់ឈ្នះពាន World Cup នេះដែរ អាស្រ័យលើទម្រង់លេងរបស់ក្រុម ខណ: Ronaldo ម្នាក់ឯងមិនអាចធ្វើបានឡើយ ទាមទារការសហការយ៉ាង​ល្អ​ពីសមាជិកក្នុងក្រុមទាំងអស់៕

Loading...