ព័ត៌មានកីឡា

Terengganu បន្តប្រកួតស្មើជាលើកទី ២ (វីដេអូ)

ក្រុមបាល់ទាត់ Terengganu ដែលកីឡាករកម្ពុជា ធារី ចន្ថាប៊ីន កំពុងប្រក្របអាជីពជាមួយ បានធ្វើការប្រកួតនាសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលំដាប់កំពូលរបស់ម៉ាឡេសុី (Malaysia Super League) ដោយស្មើគ្នាជាមួយក្រុមម្ចាស់ផ្ទះ kelantan ជាលទ្ធផល ១ ទល់ ១ នាកីឡដ្ឋាន Sultan Muhammad IV កាលពីម្សិលមិញ។

ត្រឹមតែ ១ នាទី ប៉ុណ្ណោះដែលក្រុមភ្ញៀវធ្វើការនាំមុខមុនដោយកីឡាករ TCHETCHE HERMANN BRICE KIPRE តែឈានដល់នាទី ៣៩ ក្រុមម្ចាស់ផ្ទះមានឱកាសទាត់បាល់ ១១ មែត្រ តាមស្មើមកវីញ ដោយធ្វើបានសម្រេចពីកីឡាករកូរ៉េខាងត្បូង Do Dong-hyun លទ្ធផល ១ ទល់ ១ នេះបានរក្សារហូតចប់ការប្រកួត។

ឆ្លងកាត់ចំនួន ២ សប្តាហ៍មកនេះ ក្រុមរបស់ ធារី ចន្ថាប៊ីន កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមក្រុមចំនួន ១២ នៃក្របខ័ណ្ឌលំដាប់កំពូលម៉ាឡេសុី បន្ទាប់ពីប្រកួតស្មើទាំងពីរលើក ខណ:ដែល kelantan ស្ថិតនៅលេខ ៩ ដោយចាញ់ម្តង នឹងស្មើម្តង៕

https://www.youtube.com/watch?v=m8meVcYgy94

មតិយោបល់