ព័ត៌មានកីឡា

ក្រុមរបស់ កែវ សុខផេង ត្រូវម្ចាស់ផ្ទះលុតចាស់ដៃ (វីដេអូ)

កាលពីម្សិលមិញ ក្រុមបាល់ទាត់ PKNP FC របស់កីឡាករកម្ពុជា កែវ សុខផេង បានទៅប្រកួតនាទឹកដីក្រុម Johor FC នាសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលំដាប់កំពូលរបស់ម៉ាឡេសុី (Malaysia Super League) ជាលទ្ធផលចាញ់ម្ចាស់ផ្ទះ ៣ ទល់ ០ នាកីឡដ្ឋាន Tan Sri Dato’ Haji Hassan Yunos ។

គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះធ្វើបានសម្រេចដោយកិឡាករ Diaz នៅនាទី ៤៤ ស្របពេលដែលកីឡាករ Shas រកបាននៅនាទី ៥៨ នឹងគ្រាប់ចុងក្រោយជិតចប់រកបានដោយកីឡាករ Insa នៅនាទី ៩០ ខណ:ដែលក្រុមភ្ញៀវស្ទើតែគ្មានឱកាសទាត់សម្តៅទីគូប្រកួត។

ឆ្លងកាត់ចំនួន ២ សប្តាហ៍មកនេះ ក្រុមរបស់ កែវ សុខផេង កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៤ ក្នុងចំណោមក្រុមចំនួន ១២ នៃក្របខ័ណ្ឌលំដាប់កំពូលម៉ាឡេសុី បន្ទាប់ពីប្រកួតឈ្នះម្តង នឹងចាញ់ម្តង ខណ:ដែល Johor FC ឈរនៅកំពូលតារាង ក្រោយឈ្នះទាំងពីរលើក៕

https://www.youtube.com/watch?v=vzpocGhE_q0

មតិយោបល់