Post News Media ព័ត៌មានកីឡា មិនធម្មតា!! ក...

មិនធម្មតា!! កីឡាករបរទេសទី២ ណាហ្គាវើល ធ្លាប់លេង FIFA U-20 World Cup ឲ្យកូរ៉េខាងត្បូង

ក្លិបបាល់ទាត់ ណាហ្គាវើល បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករ Han SungGyu ដែលមានសញ្ជាតិកូរ៉េខាងត្បូង ជាខ្សែបម្រើប្រយុទ្ធ ដែលមានបទពិសោធន៍ធ្លាប់លេងក្នុងពានរង្វាន់ FIFA U20 World Cup ឆ្នាំ ២០១៣ នឹងប្រកួតជម្រុះកីឡាអូឡាំពិកឆ្នាំ ២០១៥ ហើយជាជម្រើសជាតិកូរ៉េខាងត្បូងចាប់ពីអាយុក្រោម ១៧ ឆ្នាំរហូតដល់ ២១ ឆ្នាំ និងជាកីឡាករជម្រើសទី ១ លេងឲ្យក្រុម Suwon Samsung BlueWings ដែលជាក្លិបល្បីបំផុតមួយក្នុងទ្វីបអាស៊ី ។

សូមរំលឹកថា កីឡាករទី១ ដែលក្លិប ណាហ្គាវើល បានធ្វើការចុះកិច្ចសន្យាក៏មិនធម្មតាដែរ ព្រោះធ្លាប់លេងឲ្យជម្រើសជាតិជប៉ុន ចាប់ពី U15 ដល់ U18 នឹងធ្លាប់ជួយក្លិប Blaubitz Akita ទទួលបានជើងឯក J3 ប្រទេសជប៉ុនដែមទៀត៕

 

Loading...