Post News Media ព័ត៌មានកីឡា Neymar៖ ការឈ្...

Neymar៖ ការឈ្នះ Balon D’Or អាស្រ័យលើជំនួបវគ្គ ១៦ ក្រុមចុងក្រោយនេះហើយ

មិនទាន់ទាំងការប្រកួតចាប់ផ្តើមផង ខ្សែប្រយុទ្ធ Neymar របស់ក្រុម Paris Saint Germain បានសម្លឹងឃើញដល់​ទៅពាន Balon D’Or ដែលកីឡាករប្រេស៊ីលរូបនេះ ចាកចេញពី Barcelona ដើម្បីស្រវ៉ាពានដ៍សំខាន់នេះ។

ក្នុងនោះដែរ​ បើតាមការឲ្យដឹងពីប្រភព Mundo Deportivo ពីប្រទេសបារាំងបានឲ្យដឹងថា Neymar ចង់ទម្លាក់ក្រុម Real Madrid នៅវគ្គ ១៦ក្រុមចុងក្រោយនេះ ដើម្បីបន្តឡើងទៅកាន់វគ្គបន្ទាប់​ទៀត។ ក្នុងនោះដែរ Neymar ជឿជាក់ថា Real Madrid គឺជាក្រុមតែមួយគត់ ដែលរារាំងមិនឲ្យក្រុម Paris Saint Germain ឈ្នះ Champion League ។ ម្យ៉ាងវិញទៀតនោះ បើសិនជា Paris Saint Germain ឈ្នះពាន Champion League នោះ មិនត្រឹមតែ ក្លិបបារាំងមួយនេះ ឈ្នះពានលើកដំបូងឡើយ សូម្បីតែ Neymar ផ្ទាល់ក៍មានសង្ឃឹមក្នុងការឈ្នះពាន Balon D’Or លើកដំបូងផងដែរ។

Neymar ចាត់ទុក Real Madrid គឺជាគូប្រជែងដ៍ធំ​ ព្រោះថា Real Madrid នឹងមិនបណ្តោយឲ្យ Champion League របូតទៀតឡើយ បន្ទាប់ពីរបូត Laliga និង Copa dey Rey រួចហើយនោះ ខណ: Paris Saint Germain វិញកំពុងស្រេកឃ្លានពានរង្វាន់ Champion League យ៉ាងខ្លាំង។

Loading...