ព័ត៌មានកីឡា

Hebei ចំណាយលុយកប់ក្តោងលើ Leo Messi

ក្លិបបាល់ទាត់ Hebei China Fortune ពិតជាហ៊ានចំណាយលុយសម្បើម​បំផុតមែន ក្នុងការចែរចង់ទិញយក​ខ្សែប្រយុទ្ធអាហ្សង់ទីន Lionel Messi យកទៅលេងក្នុងប្រទេសចិន។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deprtivo ពីប្រទេសអេស្ប៉ាញ បានឲ្យដឹងថា​ ក្លិបបាល់ទាត់ចិន Hebei China Fortune បានប្រកាសទំហំទឹកប្រាក់ ៧០០លានអឺរូ ក្នុងការទិញផ្តាច់កុងត្រា របស់កំពូល​ខ្សែ​ប្រយុទ្ធអាហ្សង់ទីន Lionel Messi ពីក្រុម​ Barcelona ។ ថ្វីត្បិតតែក្រុមចិនមួយនេះ បានដឹងមុនពីភាពបរាជ័យ ក្នុងការនាំយកតារាឆ្នើមវ័យ ៣០ ឆ្នាំរូបនេះក៍ដោយ តែ Hebei នៅតែបន្តតាមប្រមាញ់ Leo Messi ដដែល ដោយសង្ឃឹមថា ថ្ងៃណាមួយពួកគេច្បាស់ជានាំយក តារាដ៍មានប្រជាប្រិយភាព​រូបនេះ ទៅកាន់ Chinese Super League ទាល់តែបាន។ យ៉ាងណាវិញ សម្រាប់ Lionel Messi វិញ ទំនងជាមិនផ្លាស់ទៅកាន់ប្រទេសចិនឡើយ ព្រោះថា​វាអាចទាក់ទងដល់ ភាពល្បីល្បាញរបស់កីឡាកររូបនេះ ខណ: Messi នៅចង់ឈ្នះពានជាច្រើនទៀត នៅអឺរ៉ុប និងពិភពលោក។

គួរបញ្ជាក់ផងដែរថា ប្រសិនបើ Lionel Messi យល់ព្រមផ្លាស់ទៅកាន់ Hebei China Fortune មែននោះ Messi នឹងទទួលបានប្រាក់ឈ្នួលក្នុង ១ ឆ្នាំ ១០០លានអឺរូ។

មតិយោបល់