Post News Media ព័ត៌មានកីឡា Negeri Sembil...

Negeri Sembilan FA ទទួលជ័យជម្នះលើកដំបូង (វីដេអូ)

កាលពីម្សិលមិញ ក្រុមបាល់ទាត់ Negeri Sembilan FA របស់កីឡាករកម្ពុជា ប្រាក់ មន្នីឧត្តម ដែលជាម្ចាស់ផ្ទះបានយកឈ្នះក្រុម Kuala Lumpur FA នាជំនួបសប្តាហ៍ទី ២ នៃក្របខ័ណ្ឌលំដាប់កំពូលរបស់ម៉ាឡេស៊ី (Malaysia Super League) ជាលទ្ធផលម្ចាស់ផ្ទះឈ្នះ ២ ទល់ ០ នាកីឡដ្ឋាន Tuanku Abdul Rahman ។

គ្រាប់បាល់ជ័យជម្នះរបស់ម្ចាស់ផ្ទះធ្វើបានសម្រេចដោយកីឡាករ Nicolas Velez នៅនាទី ១២ នឹង ៣២ ខណ:ដែលកីឡាករអាហ្សង់ទីនរូបនេះ ទើបបង្ហាញខ្លួនបាន ២​ លើកប៉ុណ្ណោះឲ្យក្រុមម៉ាឡេស៊ីនេះ បន្ទាប់ពីបានផ្លាស់មកពីទឹកដីប្រទេសថៃ គឺក្រុម Suphanburi ។

ឆ្លងកាត់ចំនួន ២ សប្តាហ៍មកនេះ ក្រុមរបស់ ប្រាក់ មន្នីឧត្តម កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ ៥ ក្នុងចំណោមក្រុមចំនួន ១២ នៃក្របខ័ណ្ឌលំដាប់កំពូលម៉ាឡេស៊ី បន្ទាប់ពីប្រកួតឈ្នះម្តង នឹងចាញ់ម្តង ខណ:ដែល Kuala Lumpur FA ឈរនៅបាតតារាងដដែល ក្រោយចាញ់ទាំងពីរលើក៕

Loading...