Post News Media ព័ត៌មានកីឡា Luis Enrique ...

Luis Enrique ត្រៀមមកកាន់ Stamford Bridge

អតីតគ្រូបង្វឹករបស់ក្រុម FC Barcelona លោក Luis Enrique ជាជម្រើសដំបូងមួយសម្រាប់លោក Roman Abramovic ក្នុងការយកមកជំនួសតំណែងរបស់លោក Antonio Conte ។

បន្ទាប់ពីការដឹកនាំ បរាជ័យ២លើកចុងក្រោយយ៉ាងធ្ងន់ធ្ងរ​រួចមក លោក Antonio Conte កាន់តែទទួលការគម្រាមកំ​ហែងយ៉ាងខ្លាំង ពីសំណាក់ការបណ្តេញចេញរបស់លោក Abramovic ។ យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ Sports ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុមតោខៀវ Chelsea បានសម្លឹងឃើញលោក Luis Enrique ដើម្បី​យកមកជំនួសតំណែង Antonio Conte ប្រសិនបើក្លិប​បណ្តេញចេញនោះ។ ជាក់ស្តែងណាស់ លោក Luis Enrique ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីលោក Abramovic ម្យ៉ាងវិញទៀត ការដឹកនាំមិនល្អ ក្នុងរយ:ពេលចុងក្រោយនេះ របស់លោក Conte មិនបានល្អផងនោះ ជាហេតុធ្វើឲ្យក្លិបកាន់តែជិតស្និត ក្នុងការនាំយកលោក Luis Enrique មកកាន់ Stamford Bridge ។

ដូច្នេះ មិនយូរមិនឆាប់ទេ ក្រុមបាល់ទាត់ Chelsea នឹងនាំយក លោក Luis Enrique មកកាន់ Chelsea ជាមិនខានឡើយ ជាពិសេសនៅពេលដែល​លោក Antonio Conte ត្រូវបានបណ្តេញចេញ។

Loading...