ព័ត៌មានកីឡា

រសៀលនេះ! វេស្ទើនភ្នំពេញ ទទួលស្វាគមន៍ អង្គរថាយហ្គឺរ ក្នុងជំនួបមិត្តភាព

ក្លិបបាល់ទាត់ដែលប្រកបអាជីពនៅក្របខ័ណ្ឌកំពូលកម្ពុជាពីរបានណាត់គ្នាធ្វើការប្រកួតមិត្តភាពកម្តៅសាចដុំ នៅរសៀលថ្ងៃទី ០៨ ខែ កុម្ភ: នេះដោយ វេស្ទើនភ្នំពេញ ត្រូវទទួលស្វាគមន៍ភ្ញៀវ អង្គរថាយហ្គឺរ នាវេលាម៉ោង ៤:០០ នាទី លើកីឡដ្ឋានវេស្ទើន។

បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយគ្រូបង្វឹក ស៊ុម វណ្ណា នឹងកីឡាករជាច្រើនបានចាកចេញ ពេលនេះក្លិប វេស្ទើនភ្នំពេញ បានធ្វើការប្រកួតមិត្តភាពសាកល្បងកីឡាករថ្មីដែលមកធ្វើតេស្តជាលើកដំបូង បន្ទាប់ពីបានជ្រើសរើសកីឡាករមួយចំនួន កាលពីថ្ងៃសៅរ៍ សប្តាហ៍មុន ក៏ដូចជាណែនាំគ្រូបង្វឹកថ្មី ដែលមកពីប្រទេសម៉ាឡេសុី ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន នឹងពានរង្វាន់ក្របខ័ណ្ឌកំពូលកម្ពុជា រដូវកាល ២០១៨ ។

ក្នុងការប្រកួតសាកល្បងសមត្ថភាពកីឡាករនេះ មិនមានលក់សំបុត្រអ្វីឡើយ ដូច្នេះអ្នកស្នេហាវិស័យកីឡាបាល់ទាត់ទាំងអស់អាចចូលរួមទស្សនាដោយសេរី ខណ:ដែលមិនបានទៅផ្ទាល់អាចទស្សនាតាមផេក Post Sport ដែលធ្វើការផ្សាយផ្ទាល់ផងដែរ៕

 

មតិយោបល់