Post News Media ព័ត៌មានកីឡា Man Utd ហាក់ម...

Man Utd ហាក់មិនចង់លក់ De Gea ឲ្យ Real Madrid ឡើយ

ថ្វីបើក្រុម Real Madrid បានត្រៀមទឹកប្រាក់យ៉ាងច្រើន​សន្ធឹកសន្ទាប់ ក្នុងការប្រមាញ់យក អ្នកចាំទីអេស្ប៉ាញ Devid De Gea ពីក្រុមបីសាចក្រហម Manchester United ក៍ដោយ តែបើក្រឡេកមើលក្លិបអង់គ្លេសមួយនេះ​វិញ ហាក់មិនចង់លក់ចេញឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ កាសែត Marca បានឲ្យដឹងថា លោក Jose Mourinho ចង់រក្សាទុក Devid De Gea នៅ Old Trafford បន្តទៀត។ ក្នុងនោះដែរ Man Utd បានព្យាយាមក្រាញ​ននៀល ជាមួយនឹងការបដិសេធលក់ De Gea ទៅកាន់ Bernabeu ជាច្រើនឆ្នាំកន្លងមកហើយ ខណ: Real Madrid នៅតែមិនព្រមឈប់ឡើយ ក្នុងការតាមទិញ ឲ្យបាននោះ។ Real Madrid បានហ៊ានឲ្យតម្លៃដល់ទៅ ១០០អឺរ៉ូ ដែលជាតម្លៃខ្លួនអ្នកចាំទីខ្ពស់ជាងគេបំផុត ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដើម្បីទាញចិត្ត Man Utd ឲ្យយល់ព្រមលក់ De Gea ។

យ៉ាងណាវិញនោះ សម្រាប់ក្រុម​ បីសាចក្រហម Manchester United វិញ​ហាក់នៅតែរក្សាគោលជំហររបស់ពួកគេដដែល ដោយមិន​ខ្វល់ពីតម្លៃខ្លួនថ្លៃ ឬទាបឡើយ ព្រោះថាក្រុមអង់គ្លេស នៅ​តែត្រូវការអ្នកចាំទីដ៍ល្អរូបនេះដដែល ក្នុងគោលបំណង​ចង់​​ឈ្នះពានជាច្រើន នាពេលខាងមុខនេះ។

Loading...