Post News Media ព័ត៌មានកីឡា Sevilla ឡើងទៅ...

Sevilla ឡើងទៅអង្គុយកៅអីវគ្គផ្តាច់ព្រ័ត្ររង់ចាំ Barcelona និង Valencia

ក្រុមជើងខ្លាំងអេស្ប៉ាញ Sevilla បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Copa dey Rey ហើយ បន្ទាប់ពីបានយកឈ្នះក្រុម Leganes ក្នុងលទ្ធផល ២-០ យប់មិញនេះ ដោយសរុបទាំង២ ជើង ៣-១ ។

បន្ទាប់ពីទម្លាក់ Leganes នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រុម Sevilla មានក្តី​សង្ឃឹមក្នុងការឈ្នះពាន Copa dey Rey ដោយរង់ចាំ នៅចវគ្គផ្តាច់ព្រ័ត្រស្រាប់។ Sevilla បានយកឈ្នះ ក្រុម Leganes ក្នុងលទ្ធផលសរុបទាំងពីរជើង ៣-១ ( Leganes ១-១ Sevilla, Sevilla ២-០ ) ដែលធ្វើឲ្យក្រុមមួយនេះ បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ក្រោយពីខកខាន ជាច្រើនឆ្នាំកន្លងមក។

សម្រាប់ក្រុមដែល Sevilla ត្រូវរង់ចាំនៅវគ្គផ្តាច់ព្រ័ត្រ ដោយចាំមើល Barcelona និង Valencia ដែលត្រូវទាត់សម្រេចសេចក្តី នៅយប់នេះ នាវេលាម៉ោង ៣:៣០ យប់ ឆ្លងចូលថ្ងៃទី ០៩ ខណ:ជើងទី១ ក្រុម Barcelona បានយកឈ្នះក្នុងលទ្ធផល ១-០ ៕

 

Loading...