Post News Media ព័ត៌មានកីឡា Courtios រង់ច...

Courtios រង់ចាំយ៉ាងអន្ទះអន្ទែង

អ្នកចាំទីកំពស់ខ្ពស់ មានសញ្ជាតិប៊ែលហ្ស៊ិក Thibaut Courtios មិនមានបំណងចង់បន្តនៅ Stamford Bridge ទៀតឡើយ ដោយអ្នកចាំទីរូបនេះ ចង់ត្រឡប់ទៅកាន់​ប្រទេសអេស្ប៉ាញវិញ។

យ៉ាងណាវិញនោះ បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា Thibaut Courtios កំពុងតែរង់ចាំ ក្រុម Real Madrid ក្នុងការមកនាំយកកឡាកររូបនេះទៅកាន់​អេស្ប៉ាញជាថ្មីម្តងទៀត។ Courtios ហាក់មិនចង់លេង​នៅអង់គ្លេសទៀតឡើយ ខណ: Chelsea ប្រៀបដូចជាកន្លែងមួយ ដែលអ្នកចាំទីរូបនេះ ត្រូវតែចាកចេញ ទៅកាន់ក្លិបថ្មី នៅរដូវកាលក្រោយនេះ។ គួរបញ្ជាក់ផងដែរថា Real Madrid បានចាប់អារម្មណ៍ ក្នុងការនាំយក Thibaut Courtios ទៅកាន់ Santiago Bernabeu មែន តែមិនមែនជាគោលដៅធំរបស់ក្រុមយក្ស​អេស្ប៉ាញមួយនេះឡើយ ព្រោះថាគោលដៅទីមួយ របស់ Real Madrid គឺអ្នកចាំទីអេស្ប៉ាញ របស់ក្រុមបីសាចក្រ​ហម Manchester United គឺ Devid De Gea ឯណោះទេ។

យ៉ាងណាក៍ដោយ Courtios នៅតែមានបំណងចង់ទៅកាន់ Real Madrid ដដែល ខណ:កីឡាករប៊ែលហ្ស៊ិករូបនេះ កំពុងតែរង់ចាំក្រុមអធិរាជស Real Madrid មកទិញយក​រូបគេចេញពី Stamford Bridge នៅរដូវក្តៅខាងមុខនេះ។

Loading...