Post News Media ព័ត៌មានកីឡា ល្ងាចនេះ!! ប្...

ល្ងាចនេះ!! ប្រធាន​ FIFA នឹងមកដល់កម្ពុជា ដើម្បីរៀប​ចំ​កិច្ច​ប្រជុំ​កំពូល​មួយ

ប្រធានបាល់ទាត់ពិភពលោក​ (FIFA) លោក​ Gianni Infantino នឹងមកដល់កម្ពុជានាវេលាម៉ោង ៦ ល្ងាចនេះ នាអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ដើម្បី​រៀប​ចំ​កិច្ច​ប្រជុំ​កំពូល​របស់​ខ្លួន​នៅ​លើ​ទឹក​ដី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​នា​ថ្ងៃ​ទី ០​៩​ ខែ​កុម្ភ:​ ឆ្នាំ​ ២០១៨ នេះ។

កិច្ច​ប្រជុំ​កំពូល​នេះ​នឹង​ចូល​រួម​ដោយ​លោក​ Gianni Infantino ប្រធាន​ FIFA រួមជាមួយមន្ត្រី​ជាន់​ខ្ពស់​ជា​ច្រើន​រូប​របស់​ FIFA និង​ប្រធាន​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​បាល់ទាត់​នៃ​បណ្តាល​ប្រទេស​នានា ​ដែល​មាន​ជាង​ ២០​ ប្រទេស ​មកចូល​ ខណ:ប្រធាន​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា​ និង​លោក​អគ្គលេខាធិការ​ក៏​ត្រូវ​បាន​អញ្ជើញ​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​នេះ​ដែរ។។

បើតាមការបញ្ជាក់ពីមន្ត្រីបាល់ទាត់កម្ពុជា ក្នុងកិច្ច​ប្រជុំ​កំពូល​របស់​ FIFA នេះ​ គ្រោង​នឹង​រៀប​ចំ​នាព្រឹក​​ថ្ងៃ​ទី​ ០៩​ ខែ​កុម្ភ:​ ឆ្នាំ ​២០១៨​ នេះនៅ​សណ្ឋាគារ​ សូហ្វីតែល រាជ​​ធានី​ភ្នំពេញ ៕

Loading...