ព័ត៌មានកីឡា

សូលទីឡូអង្គរ នាំយកសមាជិកថ្មីជាជម្រើសជាតិ U-16

ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានធ្វើការចុះកិច្ចសន្យាអាជីពជាមួយកីឡាករថ្មី គង់ រ៉ាហ្វាត់ ដែលមកពីក្លិប អគ្គិសនីកម្ពុជា នឹងជាអ្នកចាំទីជម្រើសទី ១ ផងដែរ ហើយគឺជាជម្រើសជាតិកម្ពុជា អាយុក្រោយ ១៦ ឆ្នាំថែមទៀត។

គង់ រ៉ាហ្វាត់ បានចូលរួមជាមួយ អគ្គិសនីកម្ពុជា ចំនួន ១ រដូវកាលពេញ កាលពីឆ្នាំ ២០១៧ កន្លងទៅ ហើយក៏ជាអ្នកចាំទីដៃទី ១ សម្រាប់ក្លិបនេះផងដែរ ។ អ្នកចាំទីវ័យ ១៧ ឆ្នាំរូបនេះ ជាអ្នកមកពីខេត្តកណ្តាល សញ្ជាតិខ្មែរ ធ្លាប់ជាប់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៥ឆ្នាំ និង ១៦ឆ្នាំ៕

មតិយោបល់