ព័ត៌មានកីឡា

Suarez គឺជាគោលដៅទី១ របស់ Luiz Enrique

ថ្វីត្បិតតែមិនទាន់មកដឹកនាំក្រុមតោខៀវ Chelsea ក៍ដោយ តែលោក Luiz Enrique បានដាក់គោលដៅធំ​របស់លោក រួចហើយថា លោកនឹងនាំយកខ្សែប្រយុទ្ធរបស់​ក្រុម Barcelona មកកាន់ Stamford Bridge ។

បើតាមការចុះផ្សាយរបស់ Daily Mail បានឲ្យដឹងថា វត្តមានរបស់លោក Luiz Enrique មកកាន់ក្រុមតោខៀវ Chelsea នឹងមកដល់ក្នុងពេលឆាប់ៗនេះ។ យ៉ាងណាវិញនោះ លោក Enrique បានឲ្យដឹងថា ប្រសិនបើលោក ចូលមកដឹកនាំក្រុម Chelsea មែននោះ គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះ នឹងនាំយកខ្សែប្រយុទ្ធ​អ៊ុយរ៉ាហ្គាយ Luiz Suarez ពីក្រុម Barcelona ត្រឡប់មកកាន់​ Premier League វិញ។ ម្យ៉ាងវិញទៀតនោះ មិនទាន់ទាំងបានចូលកាន់តំណែងផង លោក Luiz Enrique បានដាក់គោលដៅទី១ ក្នុងការនាំយក Luiz Suarez មកកាន់ Stamford Bridge ទៅហើយ។

គួបញ្ជាក់ផងដែរថា ការដឹកនាំ Chelsea បរាជ័យ ២ប្រកួតកន្លងមកនេះ កាន់តែធ្វើឲ្យតំណែងរបស់លោក Antonio Conte រង្គោះរង្គើយ៉ាងខ្លាំង ស្របពេលដែលក្រុម​ជើងឯក Premier League កាលពីរដូវកាលមុនមួយនេះ បានត្រៀមនាំយកលោក Luiz Enrique អតីតគ្រូបង្វឹកក្រុម Barcelona មកជំនួសតំណែងនេះ៕

មតិយោបល់