ព័ត៌មានកីឡា

សូលទីឡូអង្គរ បន្តនាំយកកីឡាករវេស្ទើនភ្នំពេញ ២ រូបបន្ថែមទៀត

ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានធ្វើការចុះកិច្ចសន្យាជាមួយកីឡាករថ្មី ២រូប ដែលមកពីក្លិប វេស្ទើនភ្នំពេញ រួមមានកីឡាករ នាង ផានិត នឹង ឡុង បូរាណ ខណ:ដែលកាលពីខែមុនបាននាំយក ៥ រូបមកហើយ។

អ្នកចាំទី នាង ផានិត មានវ័យ ២១ ឆ្នាំ នឹងខ្សែការពារស្លាប ឡុង បូរាណ បានសម្រេចចិត្តមកចូលរួមជាមួយក្លិប សូលទីឡូអង្គរ ដែលជាសមាជិកថ្មី នៃក្របខ័ណ្ឌលំដាប់ទី ១ កម្ពុជា ដើម្បីប្រកួតប្រជែងក្នុងពានរង្វាន់សម្តេច ហ៊ុន សែន ក៏ដូចជាពានរង្វាន់ក្របខ័ណ្ឌលំដាប់កំពូលកម្ពុជា នារដូវកាលថ្មី ២០១៨ ដែលមកដល់ដើមខែមិនានេះ។

សូមរំលឹកថា សូលទីឡូអង្គរ បានធ្វើការនាំយកកីឡាករពីក្លិប វេស្ទើនភ្នំពេញ សរុបចំនួន ៧ នាក់ រួមមាន នាង ផានិត, ឡុង បូរាណ, ឡុង ភារ៉ាត់, កូរណៃ អាន់សារី, លី ភិរុន, ចាន់ វាសនា នឹង សេង កូសែន៕

នាង ផានិត ឡុង បូរាណ

មតិយោបល់