Post News Media ព័ត៌មានកីឡា Rooney ពេលចប់...

Rooney ពេលចប់អាជីពនៅ Premier League នឹងមានតំណែងថ្មីមួយទៀត

ខ្សែប្រយុទ្ធដ៍មានសក្តានុពល Wayne Rooney បច្ចុប្បន្ននេះ មានវ័យកាន់តែចំណាស់ទៅហើយ ដែលការប្រកបអាជីពជាកីឡាករបាល់ទាត់​របស់កីឡាកររូបនេះ ជិតដល់ពេលចូលនិវត្តន៍ហើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Telegram បានឲ្យដឹងថា​ Wayne Rooney អាចនឹងចូលនិវត្តន៍ ពីបាល់ទាត់ក្នុងពេលឆាប់ៗនេះ ក្រោយពីទម្រង់លេងរបស់កីឡាកររូបនេះ ចាប់ផ្តើមធ្លាក់ចុះ ទៅតាមវ័យកាន់តែជ្រេ​របស់កីឡាកររូបនេះ។ ក្នុងនោះដែរ ប្រភពខាងលើនេះ បានឲ្យដឹងបន្ថែមទៀតថា Rooney ច្បាស់ជាចាប់អាជីពជាគ្រូបង្វឹក ឬជំនួយការគ្រូបង្វឹកនៅ Premier League ក្នុងថ្ងៃណាមួយជាក់ជាមិនខាន។ តាមរយ: ប្រជាប្រិយភាព របស់តារាបាល់ទាត់ដ៍ឆ្នើមរូបនេះ មិនខ្វះកៅអី​ សម្រាប់​ Rooney ឡើយក្នុងការចាប់ជាជីពថ្មីនេះ ដែលមិនខុសពីតារាឆ្នើមៗមួយចំនួន ដែលបញ្ចប់អាជីពពីបាល់ទាត់ ស្រវ៉ាតំណែងជំនួយការគ្រូបង្វឹក និងគ្រូបង្វឹកនោះ។ ជាក់ដូចជាលោក Zinedine Zidane, Ryan Giggs និង Mikael Arteta ជាដើមដែលកំពុងចាប់អាជីពថ្មីនេះ ប្រកបដោយភាពជោគជ័យ។

ហេតុនេះហើយ​ Wayne Rooney ត្រូវបានគេរំពឹងថា​ កីឡាករដ៍ឆ្នើមរូបនេះ នឹងមិនចាកចេញពី Premier League ឡើយនៅពេលចូលនិវត្តន៍ ដោយទំនងជាចាប់ឱកាសថ្មី ជាជំនួយការគ្រូបង្វឹកដើម្បីឆ្ពោះជំហាន ទៅកាន់តំណែងជាគ្រូបង្វឹកក្នុងពេល​អនាគត់។

Loading...