ព័ត៌មានកីឡា

Hazard៖ គ្មានអ្នកណាម្នាក់យល់ពីបាល់ទាត់ឡើយ

បន្ទាប់ពីខ្សែបម្រើប្រយុទ្ធប៊ែលហ្ស៊ិក កាន់តែលេចធ្លាយ ពត៌មាននៃការចាកចេញពី​ក្រុមតោខៀវ Chelsea ទៅកាន់ក្រុម Real Madrid នៅរដូវកាលក្រោយនោះ Eden Hazard បានចេញមកពន្យល់ទាក់ទងនឹងបញ្ហានេះ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់កាសែត​ Marca បានឲ្យដឹងថា Eden Hazard កាន់តែមានបំណងចង់ផ្លាស់ទៅកាន់ក្រុម Real Madrid របស់អេស្ប៉ាញ នៅរដូវកាលក្រោយនេះហើយ។ ជាក់ស្តែងណាស់ ទាក់ទងនឹងបញ្ហានេះដែរ Hazard បាននិយាយថា៖ គ្មានអ្នកណាម្នាក់យល់ពីបាល់ទាត់ច្បាស់ឡើយ, នៅពេលដែលយើងកំពុងលេង​ឲ្យក្លិបមួយ យើងតែងតែនិយាយថាយើងស្រឡាញ់ក្លិបមួយនេះ, នៅពេលដែល​យើងទៅលេងនៅក្លិបថ្មីមួយទៀត យើងនឹងនិយាយថា យើងស្រឡាញ់ក្លិបនេះ​វិញ។ ការពោលពាក្យបែបនេះ បង្ហាញឲ្យឃើញថា Hazard កំពុងតែត្រៀមចាកចេញពីក្រុមតោខៀវ Chelsea ដើម្បីទៅចូលរួមជាមួយក្រុម​អធិរាជស Real Madrid ដែលកំពុងតែចង់បានកីឡាករប៊ែលហ្ស៊ិកដ៍ឆ្នើមរូបនេះ​ដែរ។

ម្យ៉ាងវិញទៀតនោះ Eden Hazard មិនទាន់បន្តកុងត្រាថ្មីនៅឡើយទេ​ ជាមួយ Chelsea ដែលនេះ បង្ហាញឲ្យឃើញថា Hazard នឹងចាកចេញពីក្លិប​នៅ​រដូវក្តៅខាងមុខនេះ ខណ: Real Madrid គឺជាគោលដៅ របស់កីឡាករប៊ែលហ្ស៊ិក​រូបនេះជាក់ជាមិនខាន។

មតិយោបល់