ព័ត៌មានកីឡា

សូទីឡូអង្គរ ចុះកិច្ចសន្យាជាមួយកីឡាករជប៉ុន ធ្លាប់ជាជម្រើសជាតិ U-19

កាលពីព្រឹកមិញនេះ ក្លិបបាល់ទាត់ សូលទីឡូអង្គរ បានបង្ហាញសមាជិកថ្មី ដែលមានសញ្ជាតិជប៉ុន KENTO FUJIHARA ដែលមានតួនាទីជាខ្សែរការពារ នឹងធ្លាប់ជាប់ជម្រើសជាតិ អាយុក្រោយ ១៩ ឆ្នាំ ទៀតផង។

KENTO កើតនៅថ្ងៃទី ២៩ ខែ មករា ឆ្នាំ ១៩៩២ នាទីក្រុង Kanagawa Prefecture ប្រទេសជប៉ុន ខណ:ដែលកីឡាករវ័យ ២៥ ឆ្នាំរូបនេះ គឺជាសមាជិកបរទេសទី ៣ សម្រាប់ក្លិបដែលទើបឡើងមកក្របខ័ណ្ឌកំពូលកម្ពុជា នារដូវកាលថ្មី ២០១៨ នេះ។

ខ្សែរការពាររូបនេះ ក៏ធ្លាប់ប្រកបអាជីពជាមួយក្លិបនាប្រទេសកម្ពុជាដែរ គឺ ណាហ្គាវើល នឹងក្លិបរបស់ប្រទេសសឹង្ហបុរី Albirex Nigata Singapore ៕

មតិយោបល់