ព័ត៌មានកីឡា

ធ្លាយពត៌មាន Real Madrid នឹងលក់ Isco នៅរដូវក្តៅខាងមុខនេះ

ការធ្លាក់ទម្រង់លេងយ៉ាងខ្លាំង ក្នុងរដូវកាលនេះ បានធ្វើឲ្យក្រុម Real Madrid នឹងធ្វើការរុះរើកីឡាករចេញនៅរដូវកាលក្រោយនេះ ដោយមានទាំងការលក់ចេញ និងទិញចូល ដើម្បីពង្រឹងក្លិបឡើងវិញ។

យ៉ាងណាវិញ បើតាមការចុះផ្សាយរបស់ El Pais ពីប្រទេសអេស្ប៉ាញបានឲ្យដឹងថា ក្រុម Real Madrid បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មីម្តងទៀត ក្រោយពីលេចធ្លាយនូវពាក្យចរចាម​អារាម នៃការលក់ខ្សែបម្រើអេស្ប៉ាញដ៍ឆ្នើម Isco Alarcon ។ ការបែកធ្លាយនេះ​ដែរ កើតឡើយ តាមរយ:លោក Zinedine Zidane ដែលបានឲ្យដឹងនាពេលថ្មីៗ​នេះថា Isco នឹងលក់ចេញ នៅរដូវក្តៅនេះ ខណ:ក្លិបកំពុងតែត្រៀមរៀបចម្ការដោះ​ដូរដ៍ធំ ដើម្បីកែប្រែស្ថានការណ៍ ដែលកំពុងតែតានតឹងនោះ។ ក្នុងនោះដែរ មិនត្រឹមតែ Isco ម្នាក់នោះទេ ដែលកំពុងស្ថិតក្នុងបញ្ជីលក់នេះ សូម្បីតែ Gareth Bale, Karim Benzema, Cristiano Ronaldo, Luka Modric, Marco Asensio ជាដើមក៍មានឈ្មោះ ក្នុងបញ្ជីលក់ចេញនេះដែរ។ ក៍ប៉ុន្តែ មិនប្រាកដថា Real Madrid នឹងលក់កីឡាករល្អៗ ទាំងអស់នេះឡើយ ខណ:ក្លិបកំពុងតែត្រូវ​ការពង្រឹងយ៉ាងខ្លាំង ម្យ៉ាងកីឡាករដែល Real Madrid ត្រៀមទិញនោះ មិនប្រាដថា ទិញបានឡើយ។

គួរបញ្ជាក់ផងដែរថា Isco មានការចាប់អារម្មណ៍​យ៉ាងខ្លាំង ពីសំណាក់ក្លិបធំៗ ជាច្រើនដូចជា​ Liverpool, Arsenal, Man City, Chelsea, Man Utd និង Paris Saint Germain សុទ្ធសឹងចង់បានកីឡាករ​អេស្ប៉ាញរូបនេះ។

មតិយោបល់