ព័ត៌មានកីឡា

ឈឿន ឆៃដែន ផ្តួលកីឡាករថៃ Khunkla Sor Anucha នៅទឹកទី ៤ (វីដេអូ)

អ្នកប្រដាល់គុនខ្មែរមកពីក្លិបនិរោធមានជ័យ ឈឿន ឆៃដែន បានយកឈ្នះកីឡាករថៃ Khunkla Sor.Anucha នៅទឹកទី ៤ ដោយទាត់ចំដៃធ្វើឲ្យរងរបួសធ្ងន់ធ្ងរមិនអាចប្រកួតទៀតបាន ក្នុងកម្មវិធីជើងឯកលេខ១ គូប៊ូតា នាសង្វៀនបាយ័នស្ទឹងមានជ័យ កាលពីម្សិលមិញ។

ក្នុងជំនួបប្រកួតអន្តរជាតិនេះ ក៏នៅមានមួយគូទៀត ដែលកីឡាករ ចាន់ ប៊ុនហឿន បានយកឈ្នះប្រកួតកីឡាករ Petchmorokod Sor. Singhanum មកពីប្រទេសថៃ ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម នៅទឹកទី ៤ ដូចគ្នា ៕

មតិយោបល់