ព័ត៌មានកីឡា

Man Utd យល់ព្រមលក់ Herrera តែមិនមែន Barcelona នោះឡើយ

ក្រុមបីសាចក្រហម Manchester United បានយល់ព្រមលក់ខ្សែបម្រើវ័យ២៨​ឆ្នាំអេស្ប៉ាញ Ander Herrera នៅរដូវកាលក្រោយនេះហើយ តែមិនមែនលក់ឲ្យ​ក្រុម Barcelona ឡើយ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Tuttosports ពីប្រទេសអ៊ីតាលី បានឲ្យដឹងថា ក្លិបបាល់ទាត់ AC Milan បានរៀបចំក្នុងការនាំយក Ander Herrera ក្នុងតម្លៃ ៣២ លានផោន នៅរដូវក្តៅខាងមុខនេះហើយ។ ការលក់ Herrera ក្នុងតម្លៃត្រឹម ៣២ លានផោនឲ្យក្រុម AC Milan នេះដែរបានក្លាយ​ជារឿងដ៍ភ្ញាក់ផ្អើលមួយ ព្រោះថាកាលពីរដូវក្តៅកន្លងមក ក្រុម Barcelona បានតាមប្រមាញ់ Herrera ក្នុងតម្លៃ ប្រមាណជា​ ៨៩-១០០ លានផោន តែបែរជា​ក្រុមបីសាចក្រហម Manchester United មិនព្រមលក់ទៅវិញ។ យ៉ាងណាវិញ ក្រោយពេលដែលលោក Jose Mourinho បាននាំយក Nemanja Matic មកកាន់ Old Trafford បានធ្វើឲ្យ Herrera ចាប់ផ្តើមលេងសូវមានឱកាស ក្នុងជម្រើស ១១ នាក់ដំបូង ជាហេតុធ្វើឲ្យប្រជាប្រិយភាពរបស់កីឡាករអេស្ប៉ាញ​រូបនេះ ស្រកស្រុតជាងមុន។

ម្យ៉ាងវិញទៀតនោះ Man Utd បានសម្រេចចិត្តលក់ Ander Herrera នៅរដូវក្តៅខាងមុខនេះហើយ ដើម្បីត្រៀមទិញកីឡាករបន្ថែម​ទៀត ដោយមិនខ្វល់ពីតម្លៃខ្លួនចាស់ ដែលក្រុម Barcelona ធ្លាប់ផ្តល់ឲ្យឡើយ។

មតិយោបល់