ព័ត៌មានកីឡា

វិសាខា បន្តឈ្នះក្នុងជំនួបមិត្តភាពមុនបើករដូវកាល

ក្លិបបាល់ទាត់ វិសាខា បានយកឈ្នះ អង្គរថាយហ្គឺរ ជាលទ្ធផល ៣ ទល់ ០ នៅមុននេះបន្តិច នាទីលាន អង្គការផ្កាយសមុទ្រ ក្នុងជំនួបមិត្តភាពត្រៀមរដូវកាលថ្មី ២០១៨។

លទ្ធផលប្រកួតមិត្តភាពមុនបើករដូវកាលថ្មី ២០១៨ កន្លងមករបស់ វិសាខា មិនទាន់ស្គាល់បរាជ័យឡើយ ពោលគឺ ឈ្នះ អាសុីអឺរ៉ុបយូណាយធីត ២-០ បន្តឈ្នះ អគ្គិសនីកម្ពុជា ៣-០ ហើយឈ្នះ Trat fc (ថៃ) ២-០ ស្របពេលដែលស្មើជាមួយ Chanthaburi FC ២-២ នឹងបានឈ្នះ ជម្រើសខេត្តកោះកុង ៣-២ ខណ:ចុងក្រោយនេះឈ្នះ អង្គរថាយហ្គឺរ ៣-០ ទៀតផង។

សូមបញ្ជាក់ថា រាល់ជំនួបមិត្តភាពរបស់ ក្រុមដែលទើបឡើងមកក្របខ័ណ្ឌកំពូលកម្ពុជានេះ សុទ្ធតែធ្វើឡើងនាក្រៅទឹកដីទាំងអស់៕

មតិយោបល់