ព័ត៌មានកីឡា

Ronaldo រកបាន Hat trick លើកដំបូងនៅ Laliga

ការខកខានរកគ្រាប់បាល់ជាច្រើនប្រកួតកន្លងមកនេះ បានធ្វើឲ្យកំពូលខ្សែប្រយុទ្ធ​ឆ្នើម Cristiano Ronaldo មានគម្លាតគ្រាប់បាល់ដាច់ឆ្ងាយពីគូប្រជែង Lionel Messi ជាច្រើនគ្រាប់។

យ៉ាងណាវិញនោះ ក្នុងការប្រកួតយប់មិញនេះ Cristiano Ronaldo ធ្វើបានយ៉ាងល្អ ដោយអាចរកគ្រាប់បាល់ Hat trick លើកដំបូងនៅ Laliga ក្នុងរដូវកាលនេះ បន្ទាប់ពីតារាស៊ុតដ៍ឆ្នើមរូបនេះ លេងធ្លាក់ទម្រង់ជាច្រើនប្រកួត​កន្លងមក។ ការស៊ុត ៣គ្រាប់នេះដែរ Ronaldo ធ្វើបានក្នុងជំនួបជាមួយក្រុម Real Socieded ដែល Real Madrid បានបំបាក់យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-២ នៅ Santiago Bernabeu ។ ៥គ្រាប់របស់ Real Madrid រកបានដោយ កីឡាករ Lucas Vazquez តាំងពីនាទីទី១, Cristiano Ronaldo ៣គ្រាប់ ស៊ុតបាននៅនាទីទី២៧, ៣៧, ៨០ និង១គ្រាប់ទៀតរកបានដោយ Toni Kroos នៅនាទីទី៣៤។ ចំណែកក្រុម Real Socieded វិញ អាចវាយបកបានមកវិញ ត្រឹមតែ ២គ្រាប់ប៉ុណ្ណោះ ដោយការស៊ុតរបស់កីឡាករ Jon Bautista នៅនាទីទី ៧៤ និងកីឡាករ Asier Illaramendi នៅនាទីទី៨៣។

ដូច្នេះហើយ នេះគឺជាកាត្រៀមខ្លួនយ៉ាងល្អមួយរបស់ក្រុម Real Madrid ក្នុងការត្រៀមទទួល​ក្រុម Paris Saint Germain នៅយប់ថ្ងៃពុធនេះ ក្បុងក្របខ័ណ្ឌ UEFA Champion League វគ្គ ១៦ក្រុមចុងក្រោយ។

https://www.youtube.com/watch?v=StVc9S6NYV8

មតិយោបល់