ព័ត៌មានកីឡា

Neymar នៅតែជាតារាសំណាងរបស់ PSG

ថ្វីបើមិនអាចស៊ុតបានច្រើនគ្រាប់លើក្រុមម្ចាស់ផ្ទះ Toulouse មែន តែ ១ គ្រាប់របស់តារាតម្លៃខ្លួនថ្លៃ Neymar ល្មមគ្រប់គ្រាន់ឲ្យក្រុម Paris Saint Germain ទទួលបាន ៣ពិន្ទុ​ ក្នុងសប្តាហ៍នេះ។

ជាក់ស្តែងណាស់ ក្រុម Paris Saint Germain នៅតែរក្សាភាពខ្លាំងរបស់ខ្លួន​បាន​ដដែល មុនការធ្វើដំណើរទៅ Santiago Bernabeu របស់ Real Madrid នៅថ្ងៃពុធខាងមុខនេះ ដោយយកឈ្នះក្រុម Toulouse ក្នុងលទ្ធផល ១-០ ។ ១ គ្រាប់របស់ក្រុមជើងខ្លាំងបារាំងនេះដែរ រកបានដោយតារាវ័យក្មេងដ៍ឆ្នើម Neymar ស៊ុតបាននៅនាទីទី ៦៨ ដែលជាគ្រាប់បាល់១គ្រាប់គត់ក្នុងការរក៣ពិន្ទុ​ឲ្យក្រុម Paris Saint Germain ក្នុងសប្តាហ៍នេះ។ ថ្វីបើមិនមានការស៊ុតច្រើនគ្រាប់ ដូចក្រុម Real Madrid ដែលលុតក្រុម Real Socieded ដល់ទៅ ៥-២ មែន តែ Paris Saint Germain បានបង្ហាញនូវទម្រង់លេងយ៉ាងល្អ នៅគ្រាប់តំបន់លេងទាំងអស់ ចាប់តាំងពីលើដល់ក្រោម ដើម្បីត្រៀមខ្លួនជួប Real Madrid ។

ដូច្នេះហើយ Paris Saint Germain មិនមែនជាក្រុមងាយស្រួលក្នុងការយកឈ្នះឡើយ ខណ:ក្នុងជំនួបជាមួយ Real Madrid ក្នុងពេលដ៍ខ្លីខាងមុខនេះ Real Madrid ច្បាស់ជាជួបការលំបាកច្រើន ស្របពេលដែល Neymar គឺជាកីឡាករដែលគ្រោះ​ថ្នាក់បំផុតក្នុងការការពារ។

https://www.youtube.com/watch?v=yVDCSL7eKXg

មតិយោបល់