ព័ត៌មានកីឡា

Harry Kane បំបែកកាណុងកាំភ្លើងធំ

ខ្សែប្រយុទ្ធអង់គ្លេសដ៍ឆ្នើម និងជាម្ចាស់ស្បែកជើងមាស ២ រដូវកាលកន្លងមករបស់ Premier League កីឡាករ Harry Kane បានស៊ុតបញ្ចូលទី ១ គ្រាប់ ឆក់យក ៣ ពិន្ទុពីក្រុមកាំភ្លើងធំ Arsenal នៅ Wembley ។

ជាក់ស្តែងណាស់ ក្រុម Tottenham Hotspur បានយកឈ្នះក្រុមកាំភ្លើងធំ Arsenal ១-០ យប់មិញនេះ ដើម្បីបន្តប្រជែងតំណែងក្រុមកំពូលតារាងទាំង ៤ នៅ Premier League ។ គ្រាប់របស់ក្រុម Tottenham នេះដែររកបានដោយខ្សែប្រយុទ្ធដ៍ឆ្នើម Harry Kane ស៊ុតបាននៅនាទីទី ៤៩ ដែលជាគ្រាប់បាល់ ១ គ្រាប់គត់ក្នុងការប្រកួតនេះ។ គិតត្រឹមការប្រកួតនេះ Harry Kane បានបន្តឈរកំពូលតារាងនៃអ្នកស៊ុតបញ្ចូលទីច្រើនជាងគេដដែល ដោយនាំមុខលើ Mohamed Salah ចំនួន ២ គ្រាប់ ពោលគឺស៊ុតបាន ២៣ គ្រាប់​ហើយ។

ដូច្នេះហើយ ខ្សែប្រយុទ្ធដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម​អធិរាជស Real Madrid រូបនេះ អាចនឹងឈ្នះស្បែកជើងមាស ៣ រដូវកាលជាប់គ្នា ប្រសិនបើកីឡាកររូបនេះ នៅតែបន្តការស៊ុតយ៉ាងល្អបែបនេះ​បន្តទៀត។

https://www.youtube.com/watch?v=bvihd5UY978

មតិយោបល់