ព័ត៌មានកីឡា

Salah តាមពីក្រោយ Harry Kane ១ គ្រាប់

បន្ទាប់ពីអាចរកបាន ១ គ្រាប់យប់មិញនេះទៀត ខ្សែប្រយុទ្ធស្លាបអេហ្ស៊ីប Mohamed Salah បានធ្វើឲ្យគ្រាប់បាល់របស់កីឡាកររូបនេះ តាមពីក្រោយ​​ Harry Kane ត្រឹមតែ ១ គ្រាប់ប៉ុណ្ណោះ ក្នុងការប្រជែងស្បែកជើងមាស Premier League រដូវកាលនេះ។

គិតត្រឹមសប្តាហ៍នេះ គ្រាប់បាល់ស៊ុតបញ្ចូលទីរវាង Harry Kane និង​ Mohamed Salah នៅតែប្រកៀកប្រកិតគ្នាដដែល ដោយមិនទាន់មានគម្លាត​ឆ្ងាយពីគ្នានៅឡើយទេ។ ជាក់ស្តែង ១ គ្រាប់ក្នុងជំនួបយកឈ្នះ Southampton ២-០ យប់មិញនេះ បានធ្វើឲ្យ Mohamed Salah ស៊ុតបាន ២២ គ្រាប់ហើយ ពោលតាមពីក្រោយខ្សែប្រយុទ្ធអង់គ្លេសរបស់ក្រុម Tottenham Hotspur កីឡាករ Harry Kane ត្រឹម ១ គ្រាប់ដែលស៊ុតបាន ២៣ គ្រាប់។

យ៉ាងណាវិញ​នោះ ស្បែកជើងមាស Premier League រដូវកាលនេះ ហាក់មិនងាយស្រួល​ឡើយ ស្របពេលដែល Salah និង Kane កាន់តែប្រដេញគ្រាប់គ្នា ស្របពេល​ដែល Sergio Aguero គ្រាប់បាល់កាន់តែរំកិលមកកាន់ កំពូលតារាង ស្បែកជើងមាសផងដែរ ពោលស៊ុតបាន ២១ គ្រាប់តាមពីក្រោយ Harry Kane ២ គ្រាប់ប៉ុណ្ណោះ។

https://www.youtube.com/watch?v=jDFEV1tXnGU

មតិយោបល់