ព័ត៌មានកីឡា

ក្លិប Juventus គ្រោងបើកសាលាហ្វឹកហាត់យុវជននៅវៀតណាម

លោក Carlo Mastellon គ្រូបង្វឹកក្រុមយុវជន Juventus និងជាអ្នកចាត់ការតំបន់អាស៊ីបានបង្ហាញពីផែនការរបស់ក្លិបអ៊ីតាលីមួយនេះ ក្នុងការបង្កើតសាលាកីឡាបាល់ទាត់នៅប្រទេសវៀតណាម។

គ្រូបង្វឹករូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយកាសែត Tuoi Tre កាលពីថ្ងៃសៅរ៍ថា៖ ” ប្រសិនបើផែនការនេះត្រូវបានចាប់ផ្តើមទីក្រុងហូជីមិញនឹងក្លាយជាសាលា Juventus ដំបូងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ប្រទេសវៀតណាមគឺជាប្រទេសដែលមានប្រជាប្រិយភាពយ៉ាងខ្លាំងជាមួយនឹងការគាំទ្រយ៉ាងខ្លាំងចំពោះកីឡាបាល់ទាត់ ហើយខ្ញុំដឹងថាមានអ្នកគាំទ្របាល់ទាត់អ៊ីតាលីជាច្រើននៅទីនេះ។ ថ្មីៗនេះប្រព័ន្ធបាល់ទាត់យុវជននៅវៀតណាមបានកំពុងអភិវឌ្ឍន៍ ដូច្នេះយើងចង់ចូលរួមក្នុងដំណើរការនេះ “។

“យើងចង់កសាងគម្រោងដើម្បីអភិវឌ្ឍស្ថានភាពរាងកាយរបស់កីឡាករវ័យក្មេងវៀតណាម។ បើក្រុមយុវជន Juventus នៅប្រទេសវៀតណាម នឹងមានបច្ចេកទេសបណ្ដុះបណ្ដាលល្អបំផុតសម្រាប់កីឡាករក្មេងៗ ពីអាហាររូបត្ថម្ភវិទ្យាសាស្ត្រស្មារតីសាមគ្គីនិងការគិតបាល់ទាត់»។

ដូច្នេះក្រុមបាល់ទាត់យុវជន Juventus ក្នុងទីក្រុងហូជីមិញ នឹងត្រូវបានបន្ថែមក្នុងបញ្ជីនៃមជ្ឈមណ្ឌលហ្វឹកហាត់បាល់ទាត់វ័យក្មេងមួយចំនួន នៅទូទាំងប្រទេសវៀតណាម ដូចជា Hoang Anh Gia Lai Academy, PVF និង Viettel Academy ៕

មតិយោបល់