ព័ត៌មានកីឡា

បឹងកេត ប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Ceres-Negros​ ក្នុងជំនួបបើកឆាក AFC Cup 2018 ពូល F

ក្រុមដំណាងប្រទេសកម្ពុជា បឹងកេត នឹងត្រូវប្រកួតជាមួយក្រុមម្ចាស់ផ្ទះ Ceres-Negros ក្នុងជំនួបបើកឆាក AFC Cup 2018 ពូល F នាវេលាម៉ោង ៦:៣០ នាទីយប់នេះ(កម្ពុជា) នៅទីក្រុង Bacolod ប្រទេសហ្វីលីពីន លើកីឡដ្ឋាន Panaad Park ។

សូមបញ្ជាក់ថា ក្នុងថ្ងៃដដែលនេះ ពូល F មានប្រកួតមួយគូទៀត រវាងក្រុម Shan United (មីយ៉ាន់ម៉ា) ជាមួយក្រុម Home United (សឹង្ហបុរី) នាវេលាម៉ោង ៤:០០ នាទីរសៀលនេះ លើកីឡដ្ឋាន Thuwunna Stadium នាទីក្រុង Yangon ប្រទេសមីយ៉ាន់ម៉ា៕

មតិយោបល់