ព័ត៌មានកីឡា

Di Maria៖ កីឡាករឆ្នើម២រូបនឹងធ្វើព្យុះភ្លៀង នៅ Bernabeu

ខ្សែបម្រើប្រយុទ្ធអាហ្សង់ទីន Angel Di Maria នឹងត្រូវធ្វើ​ដំណើរជាមួយក្រុម Paris Saint Germain មកកាន់អតីតទឹកដីចាស់ Santiago Bernabeu ដើម្បីមកចូលរួមប្រកួតវគ្គ ១៦ក្រុមចុងក្រោយ UEFA Champion League ជើងទី១ ជាមួយក្រុម Real Madrid ។

ក្នុងនោះដែរ បើតាមការចុះផ្សាយរបស់ The Goal បានឲ្យ​ដឹងថា Angel Di Maria បានលើកសរសើរពីកីឡាករ២រូប​ដែលនឹងអង្រួនការប្រកួតក្នុងពេលដ៍ខ្លីនេះ ឲ្យមានភាពរស់​រវើកឡើង។ Di Maria បាននិយាយថា ការជួបគ្នានៅ Bernabeu រវាង Ronaldo និង Neymar ពិតជាមិនដូចមុនឡើយ ខណ:តួឯកទាំងពីរ នឹងធ្វើឲ្យមានការចាប់អារម្មណ៍ច្រើនក្នុងការប្រកួតនេះ។ ពួកគេទាំង២ បានជួបគ្នាច្រើនលើកមកហើយ កាលពី Neymar លេងឲ្យក្រុម Barcelona ក៍ប៉ុន្តែពេលនោះ Neymar គ្រាន់តែជាស្រមោលរបស់ Lionel Messi ប៉ុណ្ណោះ។

Di Maria បានឲ្យដឹងបន្ថែមទៀតថា Neymar ច្បាស់ជាមានលក្ខណ: ពិសេសជាង Ronaldo ក្នុងការប្រកួតនេះ ព្រោះថាកីឡាករប្រេស៊ីលរូបនេះ កំពុង​លេចធ្លោយ៉ាងខ្លាំងចំណែក Ronaldo វិញនឹងមិនល្អដូចមុនឡើយ ដោយសារតែវ័យកាន់តែជ្រេ​របស់គេ។ យ៉ាងណាវិញនោះ Angel Di Maria បានកំណត់គោលដៅលើកីឡាករទាំងពីរ ដែលប្រាកដជា ធ្វើឲ្យការប្រកួតដ៍សំខាន់នេះ មានភាពអស្ចារ្យបំផុត នៅ UEFA Champion League ។

មតិយោបល់