Post News Media ព័ត៌មានកីឡា កីឡាករថៃ បន្ត...

កីឡាករថៃ បន្តកិច្ចសន្យាមួយឆ្នាំទៀតជាមួយ FC Tokyo

ខ្សែបម្រើស្លាបសញ្ជាតិថៃ Jakkit Wachpirom នឹងត្រលប់ទៅ FC Tokyo វិញដើម្បីលេងនៅ J-League 3 ក្នុងរយ:ពេលឆ្នាំមួយទៀត ហើយគាត់បានកំណត់គោលដៅដើម្បីដណ្តើមយកកន្លែងសម្រាប់ជម្រើស ១១ នាក់ដំបូង។

កីឡាករ Jakkit ដែលបានក្លាយជាកីឡាករថៃទី ១ ដែលរកគ្រាប់បាល់នៅក្នុង J-League បានចូលរួមជាមួយ FC Tokyo ក្នុងការខ្ចីជើងពីក្លិប Bangkok United ក្នុងការប្រកួតជើងទីពីរនៃរដូវកាលនេះ។ Jakkit បានហ្វឹកហាត់ជាមួយក្រុម FC Tokyo នឹងបានទៅប្រទេសជប៉ុននៅថ្ងៃទី ១១ ខែកុម្ភ: ហើយបានប្តូលេខធ្លាប់ពាក់ពី ៥២ មកពាក់លេខ ៣១ វិញ។

“ខ្ញុំសូមអរគុណសម្រាប់ Bangkok United និង FC Tokyo ដែលបានពេញចិត្តសមត្ថភាពរបស់ខ្ញុំនិងអនុញ្ញាតឱ្យខ្ញុំលេងនៅក្នុងប្រទេសជប៉ុនរយ:ពេលមួយឆ្នាំទៀត។ ខ្ញុំជឿថាខ្ញុំអាចប្រសើរជាងនេះ។ កាលពីឆ្នាំមុនខ្ញុំមានឱកាសលេងជាមួយ J3 ហើយវាជាបទពិសោធន៍ដ៏ល្អបំផុតសម្រាប់ខ្ញុំ។ ដូច្នេះនៅរដូវកាលនេះខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីដណ្តើមកៅអីក្នុងក្រុមដំបូងសម្រាប់ការឈានលេងនៅ J1 »។

“ខ្ញុំពិតជាសប្បាយចិត្តណាស់នៅឆ្នាំនេះ។ កីឡាករថៃជាច្រើនបានមកលេងក្នុង J league ។ ប្រហែលជាខ្ញុំមិនឯកោទៀតទេ។ នេះជារឿងល្អហើយធ្វើឱ្យខ្ញុំមានការបំផុសគំនិតឱ្យជប៉ុនស្គាល់ពីរសមត្ថភាពកីឡាករថៃ “៕

Loading...