Post News Media ព័ត៌មានកីឡា Thiago៖ Neyma...

Thiago៖ Neymar មិនចាកចេញឡើយ

ប្រធានក្រុម Paris Saint Germain កីឡាករ Thiago Silva បាននិយាយថា រូបគេជឿជាក់ថា Neymar នឹងមិន​ចាកចេញពី League1 ឡើយនៅរដូវកាលក្រោយនេះ។

បើតាមការចុះផ្សាយរបស់​ កាសែត AS បានឲ្យដឹងថា Thiago Silva នឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីការ​ពារ Neymar មិនឲ្យចាកចេញពី Paris Saint Germain ឡើយ។ ក្នុងនោះដែរ Thiago បាននិយាយថា Neymar កំពុងតែសាងភាពល្បាញល្បីយ៉ាងខ្លាំង ក្រោយពីកាចាកចេញពី Barcelona មកកាន់ Paris Saint Germain ជាពិសេសអ្នកគាំទ្រ មានការចាប់អារម្មណ៍ខ្លាំងជាងមុន។ យ៉ាងណាវិញ ការចាក​ចេញទៅកាន់ក្លិបថ្មី មិនប្រាកដថា Neymar ទទួលបាន​ប្រជាប្រិយដូចនៅ Paris Saint Germain ឡើយ។

ម្យ៉ាងវិញទៀតនោះ Paris Saint Germain កំពុងតែឡើងជើងយ៉ាងខ្លាំង ដែលទម្រង់លេងបែបនេះ ប្រាកដជាអាចធ្វើឲ្យ​ Neymar ទទួលបាននូវពានរង្វាន់ ដែលរូបគេចង់បាននោះដែរ។ ហេតុនេះហើយ Thiago Silva ជឿជាក់យ៉ាងមុតមាំថា​ ខ្សែប្រយុទ្ធប្រេស៊ីល Neymar ច្បាស់ជាបន្តលេងឲ្យក្រុម Paris Saint Germain ច្រើនរដូវកាលបន្តទៀត។

Loading...