ព័ត៌មានកីឡា

Man City ធ្វើស៊ីមិនស្គាល់ក្នុងដី ក្រៅដី

ក្រុមជើងខ្លាំងមកពីអង់គ្លេស Manchester City ពិតជាលេងបានយ៉ាងល្អ ដោយ​អាចទៅបំបាក់ក្រុម Basel ដល់ក្នុងដី ដោយលទ្ធផលយ៉ាងត្រចះត្រចង់ ៤-​០ យប់មិញនេះ។

តាមរយ: ការលុតមិនទុកមុខឲ្យក្រុមម្ចាស់ផ្ទះ Basel រួចមកក្រុម Manchester City ហាក់ជិះសេះលែងដៃ ហើយសម្រាប់ការប្រកួតជើងទី ២ នៅលើទឹកដីរបស់​ពួកគេនោះ។ ជាក់ស្តែងណាស់ Manchester City បានទៅបំបាក់ក្រុម Basel ដល់ក្នុងដី ដោយលទ្ធផល​ ៤-០ ដែលជាការស៊ុតរបស់កីឡាករ Ilkay Goendogen ២ គ្រាប់ នៅនាទីទី ១៤ និង ៥៣, Bernardo Silva រកបាន ១ គ្រាប់នៅនាទីទី ១៨ និង ១ គ្រាប់របស់ Sergio Aguero ស៊ុតបាននៅនាទីទី ២៣ ។ ការស៊ុតមិនស្គាល់ក្នុងដី ឬក្រៅដីរបស់ Manchester City នេះដែរ បានបង្ហាញនូវសក្តានុពលរបស់ក្រុមនៅ Premier League ដែលកំពុងតែលេងឡើងជើងយ៉ាងខ្លាំង នាពេលបច្ចុប្បន្ននេះ នៅករបខ័ណ្ឌ UEFA Champion League ។

ដូច្នេះហើយ ក្រុម Manchester City បានកក់កៅអីត្រៀមទៅកាន់វគ្គ ៨ ក្រុមចុងក្រោយមុនគេហើយ ដោយមិនខ្វល់ពីការប្រកួតជើងទី ២ ក្នុងដីរបស់ពួកគេឡើយ ខណ:ពួកគេមាន ៤ គ្រាប់ក្នុងដៃស្រាប់៕

https://www.youtube.com/watch?v=REkWJTvlMeo

មតិយោបល់