ព័ត៌មានកីឡា

Salah, Firmino, Mane ស៊ុតមិនសំចៃក្នុងដី Porto

នេះពិតជារឿងដ៍អស្ចារ្យ ដែលក្រុមហង្សក្រហម Liverpool ធ្វើបានយ៉ាងល្អ ក្នុងក្របខ័ណ្ឌ UEFA Champion League ដោយបានទៅបំបាក់ក្រុម FC Porto នៅទឹកដី ពរទុយហ្គាល់ ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៥-០ ។

យ៉ាងណាវិញ ជ័យជម្នះយ៉ាងត្រចះត្រចង់ ដែលក្រុមហង្សក្រហម Liverpool បាន​ធ្វើឡើងនៅយប់មិញនេះ បានកើតចេញពីខ្សែប្រយុទ្ធជួរមុខទាំងបី របស់ក្លិបអង់​គ្លេសមួយនេះ រួមមាន Mohamed Salah, Roberto Firmino និង Sadio Mane ។ ជាក់ស្តែងណាស់ Sadio Mane អាចស៊ុតបានបាន Hat trick ក្នុងការប្រកួតនេះ ដោយរកបាននៅនាទីទី ២៥, ៥៣ និង ៨៥ ខណ:២គ្រាប់ផ្សេង​ទៀតរកបានដោយ Mohamed Salah រកបាននៅនាទីទី២៩ និង Roberto Firmino រកបាននៅនាទីទី ៦៩ ។

តាមរយ:ការប្រកួតនេះដែរ បានបង្ហាញឲ្យឃើញ​ថា ការវិលមកកាន់ក្របខ័ណ្ឌ Champion League វិញក្រោយពីខកខានជាច្រើន​ឆ្នាំកន្លងមកនេះ ក្រុមហង្សក្រហម Liverpool ពិតជាខ្លាំងមិនចាញ់ កាលពីមុន​ឡើយ ដែលនេះជាការចាប់ផ្តើមជាថ្មីយ៉ាងល្អរបស់ក្លិបអង់គ្លេសមួយនេះ។ ដូច្នេះហើយ Liverpool បានកក់កៅអី ក្នុងការឡើងទៅកាន់វគ្គ ៨ ក្រុមចុងក្រោយ បើទោះបីជាត្រូវលេងជើងទីពីរ មួយប្រកួតទៀតក៍ដោយ តែជាការបើកទ្វារទទួល​ក្រុម Porto ប៉ុណ្ណោះ៕

https://www.youtube.com/watch?v=PbeEaIU2Uwo

មតិយោបល់