ព័ត៌មានកីឡា

Spurs ទារតម្លៃខ្លួន Harry Kane ឡើងកប់

ក្រុមមាន់ខ្នាយ​មាស Tottenham Hotspur បានទាមទារតម្លៃខ្លួនយ៉ាងខ្ពស់បំផុតមួយ ពីក្រុម Real Madrid ក្នុងការលក់ខ្សែប្រយុទ្ធអង់គ្លេស Harry Kane ទៅកាន់ក្លិបអេស្ប៉ាញមួយនេះ។

ជាក់ស្តែងណាស់ បើតាមការចុះផ្សាយរបស់ Mundo Deportivo បានឲ្យដឹងថា ក្រុម Tottenham បានចាប់ផ្តើមកកូរក្រុម Real Madrid ទៀតហើយ ដោយទាមទារតម្លៃខ្លួនបំបែកកំណត់ត្រា ក្នុងការលក់ Harry Kane ។ ក្នុងនោះដែរ ក្រុមអង់គ្លេសមួយនេះ បានទាមទារតម្លៃខ្លួនដល់ទៅ ៣០០លានអឺរ៉ូ ពីក្រុម Real Madrid ប្រសិនបើក្លិបអេស្ប៉ាញមួយនេះ ចង់បាន Harry Kane នៅរដូវក្តៅក្រោយ។

ការទាមទារខ្ពស់បែបនេះ អាចជាផលពិបាកមួយសម្រាប់ក្រុម Real Madrid ក្នុងការនាំយក Kane ទៅកាន់ Bernabeu ព្រោះថា តាមប្រភពខាងលើនេះ Real Madrid បានតរៀមចំណាយទឹកប្រាក់ខ្ទង់ ៦០០លានអឺរូ ប៉ុណ្ណោះ ដើម្បីដោះដូរកីឡាករ នៅរដូវក្តៅនេះ ខណ:ទំនងជាការចំណាយលើ Neymar និង Harry Kane មិនសល់ឡើយ ដោយត្រូវលក់ Gareth Bale, Luka Modric, Karim Benzema ឬកីឡាកររូបណាផ្សេងទៀត ដើម្បីយកលុយទិញ Eden Hazard និង អ្នកចាំទី អាចជា Devid De Gea ឬ Thibaut Courtios ។

យ៉ាងណាវិញ Real Madrid ប្រហែលជាមិនរួញរាឡើយ ក្នុងការនាំយក Harry Kane ព្រោះថា​ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះ កំពងតែមានទម្រង់លេងយ៉ាងល្អ មិនចាញ់ Cristiano Ronaldo, Lionel Messi, Neymar និង​ Eden Hazard ឡើយ។

មតិយោបល់