ព័ត៌មានកីឡា

Jack Wilshere អាចផ្លាស់ទៅលេងនៅអ៊ីតាលី

ការចាប់ាជីពបាល់ទាត់ជាច្រើនឆ្នាំកន្លងមកនេះ ជាមួយក្រុមកាំភ្លើងធំ Arsenal របស់ខ្សែបម្រើអង់គ្លេស Jack Wilshere អាចនឹងត្រូវបញ្ចប់នៅរដូវកាលក្រោយ​នេះ បន្ទាប់ពីក្រុមនៅអ៊ីតាលី កំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ។

បើតាមការចុះផ្សយរបស់ Diario Gol បានឲ្យដឹងថា ក្រុមសេះបង្កង់ Juventus បានចាប់អារម្មណ៍ក្នុងការនាំយក Jack Wilshere ទៅកាន់ក្របខ័ណ្ឌកំពូលប្រ​ទេសអ៊ីតាលី។ ប្រភពខាងលើនេះដដែល បានឲ្យដឹងទៀតថា Jack Wilshere នឹងត្រូវផុតកុងត្រាជាមួយក្រុមកាំភ្លើងធំ Arsenal នៅរដូវក្តៅក្រោយនេះ ខណ:ក្រុម Juventus រំពឹងច្រើនក្នុងការនាំយកកីឡាករវ័យ ២៦ឆ្នាំរូបនេះ ចេញពីអង់គ្លេស។

យ៉ាងណាវិញ សម្រាប់ក្រុមកាំភ្លើងធំ Arsenal កំពុងតែព្យាយាម បន្តកុងត្រាថ្មីដល់ Jack Wilshere ដើម្បីរារាំងការចាកចេញ​ណាមួយកើតឡើងនោះ។ ក៍ប៉ុន្តែក្រុម Juventus នឹងមិនធ្វើឲ្យរបូតឱកាសនេះឡើយ ព្រោះថាក្រុមជើងឯកអ៊ីតាលីមួយនេះ ចង់បានកីឡាករតំបន់កណ្តាលមកពង្រឹងក្លិបបន្ថែទៀត

មតិយោបល់